(តូក្យូ)៖ យោងតាមការចេញផ្សាយដោយ CNA នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមអ្នកគាំទ្រកីឡានៅប្រទេសជប៉ុន នឹងអាចវិលចូលពហុកីឡដ្ឋានដើម្បីមើលការប្រកួតកីឡាបាល់គប់ (baseball) និងលីគបាលល់ទាត់ចាប់ពីថ្ងៃទី១០ ខែកក្កដាខាងមុខនេះ។

ដំណឹងដ៏រីករាយនេះ ត្រូវបានលោក Atsushi Saito ប្រធានគ្រប់គ្រងកីឡា Baseball និងលោក Chairman Mitsuru Murai លើកឡើងថា«អ្នកគាំទ្រជប៉ុន នឹង្រូវអនុញ្ញាតឲ្យចូលក្នុងកីឡដ្ឋានមើលការប្រកួតកីឡាបេស្បល និងបាល់ទាត់នៅខែក្រោយដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ផងថា កីឡាជាច្រើនប្រភេទនៅលើពិភពលោកត្រូវបានបញ្ចប់ និងផ្អាកដោយសារការរីករាលដាល COVID-19 រួមទាំងកីឡាសំខាន់ៗរបស់ជប៉ុន ក្នុងនោះសហព័ន្ធកីឡាបេស្បល Nippon Professional Baseball (NPB) ក៏បានចាប់ផ្តើមការប្រកួតឡើងវិញកាលពីសប្តាហ៍មុនដោយគ្មានអ្នកគាំទ្រក្នុងកីឡដ្ឋាន។

ដូចគ្នានោះដែរ ក្របខណ្ឌលីគបាល់ទាត់កំពូល J-League គ្រោងចាប់ផ្តើមនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ ខណៈបញ្ហាការប្រកួតបិទទ្វារក៏ដោយសារស្របទៅតាមការរឹតត្បិតរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីកឡើងវិញនៃ COVID-19៕