(ម៉ាឌ្រីដ)៖ Real Betis ជាក្លិបដែលស្ថិតក្នុងលីគកំពូលអេស្ប៉ាញ LaLiga 2019-2020 នៅពេលនេះ បានបណ្តេញលោក Rubi ចេញពីតំណែងដោយដឹកនាំលេង ៣ប្រកួតមិនឈ្នះក្នុងការត្រឡប់មកប្រកួតវិញ ក្រោយជំងឺត្រូវបាន ផ្អាកដោយសារជំងឹ Covid-19។

Real Betis រកបានតែ ១ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតចុងក្រោយនៅ LaLiga ក្រៅពីស្មើ១ និងចាញ់ ២ដង និងបន្តបរាជ័យក្នុងជំនួបរវាងក្រុមម្ចាស់ផ្ទះ Athletic Bilbao ១-០ កាលពីថ្ងៃទី២០ ខែមិថុនាសប្តាហ៍មុនទៀតនោះ។

គួររំលឹកផងថា លោក Rubi មានវ័យ ៥០ឆ្នាំសញ្ជាតិអេស្ប៉ាញ បានចូលកាន់តំណែងជាអ្នកចាត់ការទូទៅ Real Betis កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ជំនួសកន្លែងលោក Quique Setien ដែលលាឈប់ទៅកាន់ក្រុម FC Barcelona ហើយបច្ចុប្បន្នលោកត្រូវបានក្រុមសមាជិក LaLiga មួយនេះបន្តដកតំណែងចេញកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ក្រោយដឹកនាំបានតែ ៣៣ប្រកួត ក្នុងជ័យជម្នះតែ ១០ប្រកួតប៉ុណ្ណោះ។

លោក Alexis Trujillo នឹងត្រូវឡើងមកដឹកនាំក្រុមបន្តរហូតដល់ចប់រដូវកាលនេះ គ្រាដែលនៅសល់ ៨ប្រកួតទៀតដោយត្រូវជួបក្រុម RCD Espanyol នៅសប្តាហ៍ទី៣១ ខណៈលោក Alexis ជាអតីតកីឡាករក្រុម Real Betis ដែលធ្លាប់បង្ហាញខ្លួនបាន ២២០ប្រកួតផងដែរ។

Real Betis បានកំពុងតែឈរនៅលេខរៀងទី១៤ មាន ៣៤ពិន្ទុ ដោយមានតែ ៨ពិន្ទុលើសក្រុមនៅតំបនកាត់ចោលពី Real Mallorca, Leganes និង Espanyol៕