(ស្វាយរៀង)៖ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ «ស្វាយរៀងខាប់» លើកទី៥ រដូវកាលឆ្នាំ២០២០ បានឈានចូលដល់សប្តាហ៍ទី៧ហើយ។ 

ការប្រកួតក្នុងជុំសន្សំពិន្ទុសប្តាហ៍ទី៧នេះ មាន១២ប្រកួត និងមានរយៈពេល៤ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ និងអាទិត្យ។ ការប្រកួតនេះទទួលបានលទ្ធផលដូចខាងក្រោម៖
+ ការប្រកួតថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០៖
- មិត្តល្អ 0-24 អធិរាជក្រុងបាវិត FC
- PANDA FC 1-3 អធិការនគរបាលក្រុងបាវិត
- UNITED SEZ 2-3 សសយក ក្រុងបាវិត

+ ការប្រកួតថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០៖
- SPIDERS FC 0-9 ភូមិហ៊ីង
- សសយក ស្រុកកំពង់រោទិ៍ 15-13 ស្ថានីយទឹកស្អាតដូនស

+ ការប្រកួតថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០៖
- អគ្គិសនីស្វាយរៀង 2-13 យុវជនចុងព្រែក
- ធម្មជាតិកីឡា 15-4 ត្នោត FC
- សសយក ស្រុកស្វាយជ្រំ 3-7 សសយក ស្រុករមាសហែក

+ ការប្រកួតថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០៖
- រមាសក្រហម 9-0 រាជសីស្វាយរំពារ
- គ្រូវិទ្យាល័យ ហ៊ុន សែន ប្រសូតិ 0-4 យុវជនពោធិ៍ថ្មី
- ចំការស្វាយ 2-5 ហនុមានមាសស្វាយធំ
- យុវជនគគីរសោម 4-3 សសយក ស្រុករំដួល

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥។ ការប្រកួតនេះបង្កើតឡើងដោយមានការផ្តួចផ្តើមពី លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។

ការប្រកួតនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតឱ្យមានសកម្មភាពកីឡា ដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕