(លីវើភូល)៖ កីឡាករខ្សែការពារ Trent Alexander-Arnold បានថ្លែងប្រាប់ BBC ថា អ្នកចាត់ការទូទៅ Jurgen Klopp តែងតែមានភាពពិសេសចំពោះក្លិប នៅពេលដែល Liverpool ជិតឈ្នះពានរង្វាន់លីគដំបូងរបស់ពួកគេក្នុងរយៈពេល៣០ឆ្នាំមកនេះ។

Arnold ដែលបានលេងឲ្យ Liverpool តាំងពីមានអាយុ៦ឆ្នាំមកនោះបានបន្ថែមថា Klopp បានធ្វើអ្វីគ្រប់យ៉ាងសម្រាប់ហង្សក្រហម ហើយអ្វីដែលគាត់បានផ្លាស់ប្តូរគឺមានគំនិត និងមហិច្ឆតាឈ្នះ។

គួរបញ្ជាក់ផងថា ហង្សក្រហម Liverpool ពិន្ទុ៦ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីឈ្នះពាន Premier League រដូវកាលគ្រាដែលត្រូវជួបម្ចាស់ផ្ទះ Everton នៅ Goodison Park រាត្រីនេះផងដែរ។

ខ្សែការពារស្តាំ អាយុ២១ឆ្នាំ សញ្ជាតិអង់គ្លេស Arnold បានថ្លែងប្រាប់ BBC ថា អ្នកត្រូវតែគោរពនូវអ្វីដែលគាត់បានធ្វើ ដើម្បីផ្លាស់ប្តូរក្លិបទាំងមូលផ្លាស់ប្តូរមនុស្សគ្រប់គ្នា ពីអ្នកសង្ស័យទៅជាអ្នកជឿធ្វើឱ្យអ្នករាល់គ្នាគិតដូចគ្នាជឿតាមវិធីដូចគ្នា និងមានក្តីសុបិន្តដូចគ្នា…។

គួរបញ្ជាក់ផងថា បុរសសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp បានចូលដឹកនាំ Liverpool តាំងពីឆ្នាំ២០១៥ ជាមួយទម្រង់លេងដ៏អស្ចារ្យ និងឈ្នះពាន UEFA Champions League រដូវកាលមុននិងបានកំពុងប្រកៀកឈ្នះពាន Premier League រដូវកាលនេះទៀតផង ក្រោយខកខានរយ:ពេល៣០ឆ្នាំមកនេះ៕