(កូរ៉េ)៖ កាន់តែទំនើបសម្រាប់អ្នកប្រើប្រាស់ ដោយក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានសហការជាមួយក្រុមចម្រៀង K-POP បុរសដ៏ល្បីនៃ BTS សម្រាប់ស្មាតហ្វូន Galaxy S20+ របស់ខ្លួន។ ជាមួយនឹងការចេញ Edition យ៉ាងពិសេសពីក្រុមហ៊ុន Samsung គឺ Galaxy S20+ នៅពេលនេះត្រូវបានគេរំពឹកថា នឹងក្លាយជានិមិត្តរូប សម្រាប់អ្នកគាំទ្រ BTS ជាមួយនឹងការរចនាពណ៌ស្វាយយ៉ាងទាក់ទាញ។

រូបរាងទូរស័ព្ទសេរីទំនើបរបស់ Samsung Galaxy S20+ នេះ គឺមានពណ៌ស្វាយ ជាពណ៌នៃ ភាពជឿជាក់។ ហើយនេះជាការផ្លាស់ប្តូរពិភពលោកថ្មីមួយ ក្នុងខ្សែស្រឡាយស្មាតហ្វូន របស់ Samsung ជាមួយឡូហ្គូ ដែលតំណែងដោយក្រុម BTS នៅពីក្រោមពាក្យ Samsung ហើយនៅចំផ្នែកកាមេរ៉ាក្រោយ មានរូបបេះដូងតូចមួយ បង្ហាញពីក្តីឲ្យស្រលាញ់ និងមានភាពទាក់ទាញ មិនធ្លាប់មានពីមុនមកឡើយ។

Edition យ៉ាងពិសេសរបស់ Samsung Galaxy S20+ ពេលនេះ គឺមានភាពអស្ចារ្យយ៉ាងខ្លាំង សូម្បីតែនៅលើប្រអប់ ក៏មានរូបបេះដូងតូចៗផងដែរ។ ដើម្បីឲ្យវាកាន់តែមានភាពទាក់ទាញ Samsung បានបន្ថែម ជាមួយ BTS Theme រួចជាស្រេចនៅលើ lock screen ខណៈប្រអប់វា ក៏ត្រូវបានវេចខ្ចប់មកយ៉ាងពិសេសជាងគេដែរ។ បន្ថែមពីនេះ Samsung ក៏រាប់បញ្ចូលទាំងកាស Galaxy Buds+ ជំនាន់ក្រោយមួយគូ ជាមួយការឌីហ្សាញពណ៌ថ្មី ដើម្បីឲ្យសាកសមទៅនឹងទូរសព្ទ Galaxy S20+ BTS Edition។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនក្នុងការនាំយកនូវម៉ូឌែលពិសេសនេះ សម្រាប់អ្នកគាំទ្រ BTS និងអតិថិជនទាំងអស់ នៅថ្ងៃទី ៩ ខែកក្កដា ប៉ុន្តែសម្រាប់ការ Pre-orders គឺចាប់ពីថ្ងៃទី ១៩ ខែមិថុនានេះតែម្តង នៅលើវែបសាយ របស់ក្រុមហ៊ុន Samsung។

គួរជម្រាបថា នេះមិនមែនជាលើកដំបូងនោះទេ ដែលក្រុមហ៊ុន Samsung បានចាប់ដៃគូគ្នាជាមួយនឹងក្រុមតារាចម្រៀង K-POP ល្បីឈ្មោះដូចក្រុម BTS នៅពេលនេះ។ កន្លងទៅ ក៏ធ្លាប់សហការជាមួយក្រុម BLACKPINK ដោយរួមបញ្ចូលទាំងម៉ូដែល Galaxy A80 និង Galaxy S20+ BLACKPINK Edition ផងដែរ៕