(សេវីឡា)៖ ខ្វះ១គ្រាប់បង្រ្គប់បាន៧០០គ្រាប់របស់កីឡាករ Lionel Messi ត្រូវបានរលាយយប់មិញនេះ បន្ទាប់ពីក្រុម FC Barcelona បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នាជាមួយម្ចាស់ផ្ទះ Sevilla ក្នុងរយ:ពេល៩០នាទី នៃសប្តាហ៍ទី៣០ នៅ LaLiga។

តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធពាក់លេខ១០ បានខកខានរកគ្រាប់បាល់លើកដំបូង ក្នុង៣ប្រកួតចុងក្រោយ នាពេលថ្មីៗនេះ បន្ទាប់ពី Covid-19 នៅពេលក្រុមរបស់លោក Quique Setien បញ្ចប់ក្នុងលទ្ធផល Clean sheet (គ្មានគ្រាប់បាល់) និងរកបានតែ១ពិន្ទុក្នុងផ្ទះរបស់ Sevilla ក្នុងជើងទី២ នារាត្រីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ៣២ឆ្នាំ Messi រកបាន៦៩៩គ្រាប់ទាំងជម្រើសជាតិ និងក្នុងក្លិប ក្នុងខណ:ទើបកបាន២គ្រាប់ផងដែរ ពេលក្រុមការពារជើងឯក LaLiga ខាងលើលេងឈ្នះ Real Mallorca ៤-០ និងឈ្នះ Leganes ២-០។

ការរកបានត្រឹមតែ ១ពិន្ទុនេះដែរ បានធ្វើឲ្យ Barcelona នាំមុខកំពូលតារាងមកនៅត្រឹម៣ពិន្ទុវិញពីពិន្ទុសរុប៦៥ពិន្ទុ តាមពីក្រោយដោយ Real Madrid ដែលមាន៦២ពិន្ទុ ដែលត្រូវប៉ះម្ចាស់ផ្ទះ Real Sociedad នៅរាត្រីថ្ងៃអាទិត្យផងដែរ៕