(ម៉ាឌ្រីដ)៖ តុលាការនៅប្រទេស អេស្ប៉ាញបានតម្រូវឲ្យខ្សែប្រយុទ្ធរបស់ក្លិបបារាំង Paris St-Germain កីឡាករ Neymar ត្រូវបង់ប្រាក់ ៧.៤៨លានដុល្លារដល់អតីតក្លិបចាស់របស់គេ FC Barcelona រឿងរំលោភកិច្ចសន្យា។ នេះបេីយោងតាមការចេញផ្សាយដោយ BBC។

កាលពីឆ្នាំ២០១៦ អតីតកីឡាករនៃក្លិប Santos បានស៊ីញ៉េកុងត្រា ៥ឆ្នាំទៀតជាមួយ Barcelona ដែលនឹងទទួលបានប្រាក់លេីកចិត្តមានដូចខាងលេីផងដែរ។

កន្លងមក កីឡាករអន្តរជាតិប្រេស៊ីលខាងលេីនេះក៏បានអះអាងថា Barcelona នៅជំពាក់ប្រាក់ គេចំនួន ៤៨លានដុល្លារទៀត ដែលជាប្រាក់លើកទឹកចិត្តមុនពេលចាកចេញកាលពីខែសីហា ឆ្នាំ២០១៧។

ចៅក្រមបានសម្រេចគាំទ្រក្រុមលេងនៅ LaLiga ប៉ុន្តែកីឡាករ Neymar អាយុ ២៨ឆ្នាំដែលបានដាក់ពាក្យបណ្តឹងភ្លាមៗ ទៅឧទ្ធរណ៍ ដេីម្បីប្រឆាំងនឹងសេចក្តីសម្រេចនេះដែរ។

ក្លិបអ្នកមានបុណ្យ FC Barcelona ក៏បានស្វាគមន៍ចំពោះសាលក្រមនេះដែលបន្តការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួនបែបនេះ។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះក៏បានដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នគ្រប់គ្រង FIFA Fifa ផងដែរ បន្ទាប់ពី Barca បានបដិសេធមិនបង់ប្រាក់ឲ្យគាត់ បន្ទាប់ពីការផ្ទេរដែលមានតម្លៃ ២៤៨លានដុល្លារកាលពីឆ្នាំ២០១៧។

តែយ៉ាងណារហូតមកទល់ពេលនេះ FIFA មិនបានចាត់វិធានការអ្វីនោះទេ ដោយនិយាយថា វានឹងទុករឿងក្ដីនេះទៅឲ្យតុលាការអេស្ប៉ាញជាអ្នកចាត់ការវិញ៕