(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនជម្រេីសជាតិអាយុក្រោម​ ១៩ឆ្នាំកម្ពុជាត្រូវបានបានចាប់ឆ្នោតប្រជុំដោយជេីងខ្លាំងក្នុងពូល​ A ដែលត្រៀមប្រកួតចុងឆ្នាំនេះហេីយ។

ពានរង្វាន់ជេីងឯកដែលមានរយ:ពេល​ ២ឆ្នាំម្តង​ AFC U-19 Championship 2020​ដែលមានអ៊ូសបេគីស្ថានធ្វេីម្ចាស់ផ្ទះនោះ​ នឹងចាប់ផ្តេីមការប្រកួតផ្លូវការនៅថ្ងៃទី១៤​ ដល់ថ្ងៃទី៣១​ ខែតុលា​ មាន១៦ប្រទេសចូលរួមផងដែរ។

ទាក់ទងទៅនិងការប្រកួតនេះផងដែរ​ កម្ពុជាស្ថិតក្នុងពូល A នឹងត្រូវជួបជាមួយក្រុម ឥណ្ឌូនេស៊ី នៅថ្ងៃបើកឆាករបស់ខ្លួន​ នាថ្ងៃពុធទី១៤ ខែតុលា​ ឆ្នាំ២០២០។

ការប្រកួតទី២​ នឹងត្រូវប៉ះម្ចាស់ផ្ទះអ៊ូសបេគីស្ថាននៅថ្ងៃសៅរ៍ ទី១៧​ ខែតុលា​ និងចុងក្រោយដែលជាការប្រកួតសន្សំពិន្ទុប្រចាំពូល​ A ត្រូវប៉ះ​អ៉ីរ៉ង់​ នាថ្ងៃអង្គារ ទី២០ ខែតុលា។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី៤ ហើយដែលកម្ពុជា បានឈានដល់ជុំផ្ដាច់ព្រ័ត្រ ក្រោយខកខានអស់រយៈពេល ៤៥ឆ្នាំ បើគិតពីឆ្នាំ១៩៧៤ មកទល់បច្ចុប្បន្ន៕