(ក្រុងឡុងដ៍)៖ លីគបាល់ទាត់របស់អង់គ្លេស EFL បានប្រកាសពីការ រកឃេីញ ជំងឺ Covid-19 ចំនួន ៨ករណីផ្សេងទៀតមកពី ៦ក្លិបនៃ Championship និង League One ក្នុងនោះក្លិប Brentford បានរកឃេីញ ១ករណីផងដែរ។

តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយថា ការធ្វើតេស្តវិជ្ជមានចំនួន ៤ករណីផ្សេងទៀតបានកើតឡើងនៅក្លិប ២មកពី League One ក្នុងចំណោមកីឡាករ និងបុគ្គលិកជាង ២,៦០០នាក់ដែលបានធ្វេីតេស្ត មុនចាប់ផ្តេីមប្រកួតឡេីងវិញនាថ្ងៃទី២០ ខែមិថុនាចុងសប្តាហ៍នេះ។

បណ្តាកីឡាករ និងបុគ្គលិកនៃក្លិបទាំងអស់ត្រូវតែធ្វើតេស្ត ២ដងក្នុង ១សប្តាហ៍ដោយមានពិធីសារផ្សេងៗគ្នាត្រូវបានអនុវត្តអាស្រ័យលើលក្ខណៈនៃការធ្វើតេស្តវិជ្ជមានថែមទៀតផង។

គួរបញ្ជាក់ផងថា ការប្រកួតនៅលីគកំពូល អង់គ្លេស Premier League នឹងចាប់ផ្តើមនៅរាត្រីថ្ងៃពុធនេះតទៅហេីយ មុនពេល Championships នឹងចាប់ផ្តេីមនៅថ្ងៃទី២០ ខែមិថុនាចុងសប្តាហ៍នេះ គ្រាដែល League One និង League Two ត្រូវបានប្រកាសរំសាយហេីយ៕