(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិលំដាប់ទី១នៅកម្ពុជា បានប្រកាសបើកទ្វារទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សិស្សានុសិស្ស និងអាណាព្យាបាលចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

ក្នុងដំណើរទស្សនកិច្ច សាកលវិទ្យាល័យ AUPP ធានានូវការរក្សាអនាម័យ និងគម្លាតសង្គមតាមវិធានការអប់រំរបស់ក្រសួងសុខាភិបាល។ សាកលវិទ្យាល័យក៏នឹងផ្តល់ជូននូវម៉ាស់ និងទឹកអាល់កុលកម្ចាត់មេរោគ ដើម្បីធានានូវផាសុខភាពដល់សិស្សានុសិស្ស និងអាណាព្យាបាលដែលមកទស្សនកិច្ចនៅសាកលវិទ្យាល័យផងដែរ។

AUPP ជាសាកលវិទ្យាល័យបែបអាមេរិកដំបូងនៅកម្ពុជា។ កម្មវិធីសិក្សានៅសាកលវិទ្យាល័យ AUPP ត្រូវបានរៀបចំ និង ចងក្រងឡើងដោយសាកលវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក។ កម្មវិធីសិក្សានៅ AUPP ដូចគ្នាទៅនឹងកម្មវិធីសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។

គណៈកម្មាធិការជ្រើសរើសនិស្សិតឱ្យចូលរៀន (Admission Committee) នៃសាកលវិទ្យាល័យ AUPP ចាប់ផ្តើមទទួលពាក្យនិស្សិតឱ្យចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មីនេះ ដើម្បីអនុញ្ញាត្តឱ្យសិស្សានុសិស្សទទួលបាននូវការអប់រំបែបអាមេរិក ប្រកបដោយគុណភាពខ្ពស់ ជាពិសេសសញ្ញាបត្រពីសាកលវិទ្យាល័យមួយនៅអាមេរិក បន្ថែមពីលើសញ្ញាបត្រដែលចេញដោយសាកលវិទ្យាល័យ AUPP។

សិស្សានុសិស្ស ឬអាណាព្យាបាលដែលមានចំណាប់អារម្មណ៍ អាចមកទស្សនកិច្ចនៅសាកលវិទ្យាល័យតាមម៉ោងធ្វើការដូចខាងក្រោម៖

ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ម៉ោង ៨ព្រឹក ដល់ ម៉ោង ៥ល្ងាច
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០៩៣-៩៩០-០២៣ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh (http://www.aupp.edu.kh/)