(ញូវយ៉ក)៖ យុទ្ធនាការតេន្នីស US Open ឆ្នាំ២០២០ ដែលស្ថិតក្នុងកម្មវិធី Grand Slam នឹងត្រូវរៀបចំឡើងវិញនៅឯទីលាន Flushing Meadows ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១៣ ខែកញ្ញាដោយលេងបិទទ្វារ បេីទោះបីជាមានកីឡាករខ្លះសំដែងការព្រួយបារម្ភអំពីការធ្វើដំណើរទៅញូវយ៉ក សហរដ្ឋអាមេរិកក៏ដោយ។

មិនមានព្រឹត្តិការណ៍កីឡាវាយកូនបាល់លក្ខណ:អាជីពណាមួយកេីតឡេីងទេចាប់តាំងពីខែមីនាមក ដោយសារតែជំងឺ Covid-19 បានរីករាលដាលទូទាំងសកលលោក។

ប្រធានសមាគម Tennis អាមេរិកលោក Mike Dowse បានថ្លែងប្រាប់ BBC ថា យើងអាចបង្ហាញកីឡាវាយកូនបាល់ជាប្រភេទកីឡាដែលមានលក្ខណៈប្លែកពីសង្គមនាពេលបច្ចុប្បន្ន។

លោកបានបន្តថា ការប្រុងប្រយ័ត្នខ្ពស់បំផុត នឹងមាននៅក្នុងកន្លែងប្រកួត ដើម្បីការពារកីឡាករ -កីឡាការិនី រួមមានការធ្វើតេស្តរកមេរោគឆ្លង និងគំលាតសង្គមបន្ថែមផងដែរ។

គួរបញ្ជាក់ផងថា សហរដ្ឋអាមេរិកមានចំនួនករណីឆ្លង Covid-19 ខ្ពស់បំផុត មួយ និងញូវយ៉ក គឺជារដ្ឋដែលរងគ្រោះខ្លាំងជាងគេដោយមានមនុស្សស្លាប់ជាង ៣០,០០០ នាក់ទៀតផង។

កីឡាករអេស្ប៉ាញ Rafael Nadal បានផ្តួលគូប្រជែង Daniil Medvedev ដើម្បីឈ្នះពានឯកត្តជនបុរសក្នុងព្រឹត្តិការណ៍ US Open កាលឆ្នាំ២០១៩។ ម្ចាស់ការពារតំណែងជើងឯករូបនេះបាននិយាយថា គាត់មានបំណងប្រាថ្នាតិចតួច ក្នុងការលេងព្រឹត្តិការណ៍នេះ គ្រាដែលកីឡាករលេខ១ ពិភពលោក Novak Djokovic ក៏នឹងបង្ហាញខ្លួនដែរ៕