(អ៊ុយរូហ្គាយ)៖ ក្លិបបាល់ទាត់ របស់អ៊ុយរូហ្គាយ បានចាប់ផ្តើមការហ្វឹកហាត់ឡើងវិញហើយ ខណៈពួកគេរៀបចំវិលត្រឡប់ ទៅរកការប្រកួតវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល៣ខែ ដោយសារតែការរីករាលដាល នៃជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែមិថុនានេះ។

សមាគមបាល់ទាត់អ៊ុយរូហ្គាយ បានឲ្យដឹងថា មានតែក្លិប Cerro Largo មួយគត់ ដែលត្រូវបានហាមឃាត់ ក្នុងការហ្វឹកហាត់ នៅថ្ងៃចន្ទ ដោយសារតែលទ្ធផល នៃការធ្វើតេស្ត COVID-19 របស់ពួកគេ មិនទាន់ត្រូវបានវិភាគ។

ក្លិបបាល់ទាត់ អ៊ុយរូហ្គាយ បានផ្អាកសកម្មភាពប្រកួត នៅថ្ងៃទី១៣ ខែមីនា, ២ថ្ងៃបន្ទាប់ពីអង្គការសុខភាពពិភពលោក បានប្រកាសពីការរីករាលដាល នៃជំងឺ COVID-19។

សមាគមបាល់ទាត់អ៊ុយរូហ្គាយ បានឲ្យដឹងកាលពីសប្តាហ៍មុនថា ការប្រកួតនឹងចាប់ផ្តើមឡើងវិញ ដោយមិនមានអ្នកគាំទ្រ នៅថ្ងៃទី១៥ ខែសីហា។ យ៉ាងណាក៏ដោយ មន្ត្រីបានឲ្យដឹងដែរថា កាលកំណត់ អាចនឹងបន្តលើកទៅថ្ងៃមុនបន្តទៀត អាស្រ័យលើស្ថានភាព ការរីករាលដាលនៃជំងឺ នៅក្នុងតំបន់។

យោងតាមស្ថិតិពីរដ្ឋាភិបាល, អ៊ុយរូហ្គាយ បានរាយការណ៍ថា មានករណីឆ្លង COVID-19 ចំនួន៨៤៨ករណី ក្នុងនោះ២៣នាក់បានស្លាប់៕