(ភ្នំពេញ)៖ TechStorm ដែលជាបណ្តាញពហុមេឌារីកលូតលាស់លឿនបំផុតនៅក្នុងតំបន់ទៅលើកម្មវិធីពហុមេឌារួមមាន កម្មវិធី E-Sport និងការច្នៃប្រឌិត នៃបច្ចេកវិទ្យានៅតំបន់អាស៊ាន ថ្ងៃនេះបានប្រកាសបើកសម្ពោធប៉ុស្តិ៍ TechStorm នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី ដែលជាក្រុមហ៊ុនផ្តល់ពហុសេវាកម្មអ៊ីនធើណិត និងទូរទស្សន៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

លោក Wu Liulu ប្រធាននាយកដ្ឋានប្រតិបត្តិការអាជីវកម្មទូរទស្សន៍ នៃក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី បានលើកឡើងថា យើងបានដឹកនាំទីផ្សារកម្ពុជា ដោយនាំមកនូវការកម្សាន្តលំដាប់ខ្ពស់ដល់អតិថិជននៅតាមគេហដ្ឋាន តាមសហគ្រាស អាជីវកម្ម និងសាជីវកម្មនានា។ ភាពល្អឥតខ្ចោះនៃការកម្សាន្តដ៏ពិសេសរបស់ TechStorm គឺការដាក់បញ្ចាំងផ្តាច់មុខនៃខ្សែវិដេអូបែបប្រឌិតល្បីៗ ទូទាំងពិភពលោករួមមាន៖ Shark Tank US Shark Tank Australia Thrilling និងខ្សែវិដេអូប្រឌិត​បែបបច្ចេកវិទ្យាដែលទទួលបានការវាយតម្លៃខ្ពស់បំផុត ដែលធ្វើឱ្យអតិថិជនរបស់ទូរទស្សន៍ SingMeng TV និង Splus ទទួលបានការ កម្សាន្តដែលមានគុណភាពខ្ពស់នៃបច្ចេកវិទ្យឌីជីថលទំនើប និងហ្គេមសម័យថ្មី។

លោកស្រី Debbie Lee ស្ថាបនិក និងជានាយកប្រតិបត្តិនៃ TechStorm បានលើកឡើងថា យើងមិនទាន់បានចាប់ផ្តើម TechStorm ឱ្យបានទាន់ពេលវេលាល្អនៅឡើយទេ ដោយនាំមកនូវការកម្សាន្តប្រកបដោយភាពវិជ្ជមានដែលអ្នករាល់គ្នាអាចរីករាយនឺងរៀនពីអ្វីដែលថ្មីៗក្នុងពេលតែមួយ។ យើងមានបំណងដើរតួវិជ្ជមានដោយនាំក្រុម គ្រួសារខ្មែរមកជួបជុំគ្នាក្នុងអំឡុងពេលដែលយើងឃើញថាឪពុកម្តាយ និងកូនៗរបស់ពួកគេបានចំណាយពេលច្រើននៅផ្ទះរួមគ្នា។

ការកំសាន្តដ៏រីករាយដែលផ្តាច់មុខ និងមិនធ្លាប់មានពីមុនមករបស់យើងមានលក្ខណៈពិសេសសម្រាប់អ្នករាល់គ្នារួមមាន៖ រឿងនិទានពីអ្នកលេងហ្គេមដែលជាតារា Esports នៅក្នុងអាស៊ីសម្រាប់យុវវ័យ សិក្សាពីរបៀបដើម្បីទទួលបានទីលានអាជីវកម្មដែលមានទឹកប្រាក់រាប់លានដុល្លារ ដែលបង្រៀនដោយមហាសេដ្ឋីជនជាតិអាមេរិក Timothy Draper នៅក្នុងកម្មវិធី Startup U និងកម្មវិធីសម្រាប់អ្នកដែលស្រឡាញ់ឧបករណ៍ឆ្នៃប្រឌិត ដែលពួកគេអាចទស្សនាការពិនិត្យ និងវាយតម្លៃឧបករណ៍ ដែលមានលក្ខណៈច្នៃប្រឌិតប្លែកៗដ៏អស្ចារ្យផងដែរ។

ជាមួយនឹងស្ថានភាព Covid-19 បច្ចុប្បន្នដែលជះឥទ្ធិពលដល់សហគមន៍ភាគច្រើន រួមជាមួយនឹងការនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាព និងការស្នាក់នៅក្នុងផ្ទះនេះ ពិតជាមានឥទ្ធិពលវិជ្ជមានគួរឱ្យកត់សម្គាល់លើការកម្សាន្តវីដេអូ និងការទស្សនាទូរទស្សន៍ដែលអាចកើនឡើងដល់ ៦០ភាគរយ នេះបើយោងទៅតាម ការស្រាវជ្រាវថ្មីៗនេះ ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិករបស់ក្រុមហ៊ុន Nielsen។

លោក Wu Liulu ប្រធាននាយកដ្ឋានប្រតិបត្តិការអាជីវកម្មទូរទស្សន៍នៃក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី បានលើកឡើងបន្តថា ដើម្បីគាំទ្រដល់ក្រុមគ្រួសារ និងអតិថិជនកម្ពុជារបស់យើងដែលស្នាក់នៅក្នុងផ្ទះ យើងសូមប្រកាសថារាល់អតិថិជនទូរទស្សន៍ SingMeng TV និង Splus នឹងទទួលបាននូវមាតិកាដ៏ពិសេសនេះពី TechStorm សម្រាប់ការទស្សនាដោយសេរីនៅប៉ុស្តិ៍លេខ #251 និងតាមកម្មវិធី Splus ចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះតទៅ។

កម្មវិធី Splus ដែលមានចំនួន57ប៉ុស្តិ៍ ប្រើប្រាស់ជាមួយរូបភាពច្បាស់កម្រិត HD និងអាចមើលថយក្រោយរយៈពេល7ថ្ងៃ បានថែមទៀតដោយសេរី ដែលមានតែមួយគត់ នៅប្រទេសកម្ពុជា។ លោកអ្នកអាចទាញយកឥឡូវនេះដោយគ្រាន់តែវាយពាក្យ "Splus" ទៅក្នុង App Store ឬ Play Store ឬតាមរយៈLinkខាងក្រោមនេះ៖ http://hyperurl.co/splusmobiletv

TechStorm បច្ចុប្បន្នត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Dialog Channel ប៉ុស្តិ៍62 StarHub Channel ប៉ុស្តិ៍420 First Media Channel ប៉ុស្តិ៍333, Sky Cable Channel ប៉ុស្តិ៍212 Telkomsel’s MAXstream Cignal Play OTT Genflix OTT និងតាមរយៈ OMI ដែលចូលរួមដោយដៃគូក្នុងខេត្តចំនួន៨ នៅប្រទេសហ្វីលីពីន។

វីដេអូត្រួសៗស្តីពីប៉ុស្តិ៍TechStorm៖ YouTube Link: https://www.youtube.com/watch?v=mOB1RuCrdoo&feature=youtu.be

ក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី បានបង្កើតឡើងក្នុងឆ្នាំ២០១២ ដែលជាប្រតិបត្តិករមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងមានដើមទុនចុះបញ្ជី១០០លានដុល្លារ អាមេរិក។ ពួកយើងផ្តល់ជូននូវដំណោះស្រាយព័ត៌មានរួមមាន៖ សេវាកម្មទូរគមនាគមន៍ សេវាការសមាហរណកម្មប្រព័ន្ធ (ICT\IOT) សេវាកម្មអ៊ីនធឺណិតចល័ត ព័ត៌មានប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណិត និងសេវាកម្មដ៏ទូលំទូលាយផ្សេងទៀត។

ក្រុមហ៊ុនស៊ីងម៉ឹងមានបណ្តាញខ្សែកាបអុបទិកប្រមាណ ៦,៦០០គីឡូម៉ែត្រនៅកម្ពុជា។ បណ្តាញខ្សែកាបអុបទិកបានគ្របដណ្តប់ ២៥ខេត្តក្រុង និង៩០ភាគរយ នៃចំនួនប្រជាជន និងមានច្រកទ្វារអន្តរជាតិដែលតភ្ជាប់ទៅកាន់ពិភពលោក។ ក្រុមហ៊ុនស៊ីងម៉ឹងមានលក្ខណៈសម្បត្តិពេញលេញនៅក្នុងការធ្វើប្រតិបត្តិការទៅលើប្រព័ន្ធ DTT / OTT / ISP / VoIP។ ពួកយើងក៏ជាប្រតិបត្តិករទូរទស្សន៍ដែលផ្តល់សេវាទូរទស្សន៍មានគុណភាពកម្រិត 4K ដំបូងគេនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុន ផ្តល់សេវាកម្មទូរទស្សន៍OTT និងប្រតិបត្តិករ Triple Plays តែមួយគត់នៅក្នុងប្រទេសកម្ពុជា។

បេសកកម្មរបស់យើងគឺបង្កើតជីវិតដ៏ល្អប្រសើរនៅក្នុងយុគសម័យឌីជីថលជាមួយប្រជាជននៅអាស៊ីអាគ្នេយ៍។ ព័ត៌មានបន្ថែម៖ https://smtelemedia.com/ និងតាមដានពីពួកយើងតាមរយៈ៖ LinkedIn Instagram Facebook

TechStorm គឺជាបណ្តាញ NextGen ដែលរីកលូតលាស់លឿនបំផុតនៅអាស៊ីដែលផ្សព្វផ្សាយពីតារា ESports ហ្គេមនិងការច្នៃប្រឌិតបច្ចេកវិទ្យាដែលបានផ្សព្វផ្សាយ នៅក្នុងប្រទេសចំនួន ២០ នៅអាស៊ីប៉ាស៊ីហ្វិក។ TechStorm បណ្តាញ NextGen 24/7 ផ្សព្វផ្សាយក្នុងកម្រិតគុណភាពខ្ពស់បំផុតកម្រិតHD និងមានកម្មវិធីកម្សាន្ត ផ្តាច់មុខលំដាប់ខ្ពស់ដែលមានគោលដៅអ្នកទស្សនាខ្ពស់ សម្រាប់អ្នកចូលចិត្តទស្សនាកម្មវិធី Esports និងគ្រួសារមនុស្សជំនាន់ថ្មី។

ការផ្សាយចេញរបស់ TechStorm គឺជាពហុវេទិកាដែលមានដៃគូច្រើនជាង ២៥ដែគូ ជាមួយនឹងកម្មវិធី Esports ធំបំផុតក្នុងតំបន់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ មាតិកាដើមប្រចាំអាស៊ីរបស់យើងគឺ Storm Bytes កំពុងធ្វើការផ្សាយតាមរយៈទូរស័ព្ទចល័តទៅកាន់ប្រទេសជាច្រើននៅលើវេទិកាជាច្រើននៅទូទាំងពិភពលោក។
ព័ត៌មានបន្ថែម៖ https://www.techstorm.tv/ និងតាមដានពីពួកយើងតាមរយៈ៖ LinkedIn Instagram Facebook
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនង: TechStorm’s Regional Press Office E: [email protected]