(ភ្នំពេញ)៖ ក្រោយការចាប់ឆ្នោតជ្រើសរើសគូប្រកួតរួចមក ក្រុមទាំង៨ នឹងត្រូវចាប់ផ្តើមការប្រកួតដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាលើកទី១៤ ឆ្នាំ២០២០។

សម្រាប់ការប្រកួតជើងទី១ នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា រួមមាន៖
១៖ ខេត្តសៀមរាប Vs ខេត្តកណ្តាល
២៖ ខេត្តព្រៃវែង Vs ខេត្តកោះកុង។

ការប្រកួតនៅថ្ងៃពុធ ទី០១ ខែកក្កដា រួមមាន៖
១៖ ខេត្តកំពង់ស្ពឺ Vs ខេត្តត្បូងឃ្មុំ
២៖ ខេត្តកែប Vs កំពង់ឆ្នាំង។

សម្រាប់ការប្រកួតជើងទី២ នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា រួមមាន៖

១៖ ខេត្តកណ្តាល Vs ខេត្តសៀមរាប
២៖ ខេត្តកោះកុង Vs ខេត្តព្រៃវែង។

សម្រាប់ការប្រកួតថ្ងៃពុធ ទី០៨ ខែកក្កដា ២០២០ រួមមាន៖
១៖ ខេត្តត្បូងឃ្មុំ Vs ខេត្តកំពង់ស្ពឺ
២៖ កំពង់ឆ្នាំង Vs ខេត្តកែប។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់ការប្រកួតថ្នាក់ខេត្តរួចមក ការប្រកួតថ្នាក់ជាតិនឹងធ្វើការចាប់ឆ្នោតនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មុនការចាប់ផ្តើមធ្វើការប្រកួតនៅថ្ងៃទី០២ ខែសីហា រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិការហូតបញ្ចប់នៃពានរង្វាន់តែម្តង៕