(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា បានប្រគល់រង្វាន់ធំរថយន្តទំនើប Porsche Macan ដល់អ្នកឈ្នះទី៣ គឺលោក ដែង ម៉េងស្រ៊ាង ម្ចាស់រង្វាន់សំណាងថ្មីចុងក្រោយ នារាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ និងជាពេលដ៏សប្បាយរីករាយ និងរំភើបបំផុត ដែលមិនអាចបំភ្លេចបាន។

ក្រោយទទួលបានរថយន្តលោក ម៉េង ស្រ៊ាង បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមិនដឹងពិពណ៌នាយ៉ាងណាឱ្យសមនឹងចិត្តទេ គ្រាន់តែដឹងថាពេលនេះខ្ញុំសប្បាយចិត្តខ្លាំង រំភើបរកអ្វីប្រៀបផ្ទឹមពុំបាន។ ហើយវាជាលើកដំបូងបំផុតក្នុងជីវិតរបស់ខ្ញុំដែល មានសំណាងបានបើករថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លារ។ មកដល់ពេលនេះ ខ្ញុំនៅតែគិតថាវាជាសុបិន ខណៈដែលរុមហ៊ុនបានប្រគល់រង្វាន់ឱ្យខ្ញុំរួចជាស្រេចទៅហើយនោះ»

លោក ម៉េងស្រ៊ាង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដែលបានប្តូរសំណាងរង្វាន់ធំនេះជូនលោកផងដែរ។

លោក Zvonimir Nemet នាយកផ្នែកបច្ចេកទេស ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងនាឱកាសប្រគល់រង្វាន់យ៉ាងដូច្នេះថា៖ «តាងនាមឱ្យថ្នាក់ដឹកនាំយើងសូមចូលរួមអបអរសាទរដល់ លោក ដែង ម៉េងស្រ៊ាង ដែលបានឈ្នះរង្វាន់ធំរថយន្តទំនើបពីស្រាបៀរ កម្ពុជា ហើយក៏សូមថ្លែងអំណរគុណដល់លោក ដែលតែងតែគាំទ្រស្រាបៀរកម្ពុជា។ យើងសង្ឃឹមថា អតិថិជនស្រាបៀរ កម្ពុជាយើងផ្សេងទៀតនឹងមានឱកាសឈ្នះរង្វាន់ធំ តូច ដូចលោកដែរ»

លោក Zvonimir បញ្ជាក់ផងដែរថា រង្វាន់រថយន្តដ៏ទំនើបពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា នៅមានបន្តទៀត រួមជាមួយរង្វាន់ជាទឹក ប្រាក់ ៥០លានរៀល ៥លានរៀល ១០ម៉ឺនរៀល ៥ម៉ឺនរៀល ជាច្រើនរង្វាន់ដែលបានបញ្ជេញទៅលើទីផ្សាររួចជាស្រេច ដូច្នេះសូមកុំភ្លេចពិនិត្យក្រវិលកំប៉ុងរាល់ពេលគាស់ក្រវិលកំប៉ុង៕

ពិសាស្រាបៀរកម្ពុជាដោយការទទួលខុសត្រូវ!