(ប៉ាគីស្ថាន)៖ អតីតប្រធានក្រុមបាល់ទាត់ របស់ប៉ាគីស្ថាន កីឡាករ Shahid Afridi នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា លោកបានទទួលលទ្ធផលវិជ្ជមាន នៃ ជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ។

កីឡាករ Afridi វ័យ៤០ឆ្នាំ បានសរសេរនៅលើ Twitter ថា «ខ្ញុំមានសុខភាពមិនល្អ ចាប់តាំងពីថ្ងៃព្រហស្បត្តិ៍មក, ខ្លួនប្រាណរបស់ខ្ញុំកំពុងតែឈឺយ៉ាងខ្លាំង, ខ្ញុំបានឆ្លងជំងឺ COVID-19»

កីឡាករ Shahid Afridi បានលេងជាង៥០០ប្រកួតលក្ខណៈអន្តរជាតិ ឲ្យប៉ាគីស្ថាន បន្ទាប់ពីចាប់ផ្តើមប្រកួតលើកដំបូង នៅក្នុងឆ្នាំ១៩៩៦។

ការប្រកួតលើកចុងក្រោយ របស់កីឡាករ Shahid Afridi សម្រាប់ប៉ាគីស្ថាន គឺប្រកួតជាមួយអូស្ត្រាលី នៅក្នុងព្រឹត្តិការណ៍ World Twenty20 នៅទីក្រុង Mohali ប្រទេសឥណ្ឌា កាលពីខែមីនា ឆ្នាំ២០១៦៕