(តួកគី)៖ លីគបាល់ទាត់កំពូលរបស់តួកគី ចាប់ផ្តើមឡើងវិញ ជាមួយនឹងការប្រកួតចំនួន២ ដោយមិនមានអ្នកគាំទ្រនោះទេ នាថ្ងៃសុក្រនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេលជិត៣ខែ ដោយសារតែការរីករាលដាល នៃជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១២ ខែមិថុនានេះ។

តួកគី បានផ្អាកការប្រកួតលីគបាល់ទាត់, បាល់បោះ និងបាល់ទះរបស់ខ្លួន នៅថ្ងៃទី១៧ ខែមីនាកន្លងទៅ ដោយសារតែការរីករាលដាល នៃជំងឺ COVID-19។ សហព័ន្ធបាល់ទាត់តួកគី បានលើកឡើងកាលពីខែមុនថា លីគបាល់ទាត់ Super Lig នឹងបញ្ចប់នៅថ្ងៃទី២៦ ខែកក្កដា បន្ទាប់ពីក្លិបទាំងអស់ បញ្ចប់ការប្រកួតចំនួន៨របស់ពួកគេ ដែលនៅសល់។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ករណីឆ្លងវីរ៉ុស COVID-19 មានជិត១៧៥,០០០ករណី នៅក្នុងប្រទេសតួកគី ក្នុងនោះ ៤,៧៦៣ករណីបានស្លាប់។ រដ្ឋាភិបាលតួកគី បានដកចេញវិធានការណ៍ ទប់សា្ថ នភាពស្ទើរតែទាំងអស់ ចាប់តាំងពីថ្ងៃទី១ ខែមិថុនា ចំពេលមានការធ្លាក់ចុះ គួរឱ្យកត់សម្គាល់ នៃចំនួនអ្នកស្លាប់ បើទោះបីជាមានការព្រួយបារម្ភ អំពីរលកឆ្លងទី២ក៏ដោយ៕