(បរទេស)៖ យោងតាមវែបសាយព័ត៌មាន Metro ថ្មីៗនេះ បានចុះផ្សាយពី កំពូលតារាសម្តែងស្រីល្បីឈ្មោះរបស់អាមេរិកគឺនាង Jennifer Lawrence ទាក់ទងនឹងរឿងឯកជនរបស់នាង ដែលមិនងាយមានតារាណាបង្ហាញដល់មហាជនឲ្យដឹងឡើយ។ Jennifer Lawrence បានសារភាពថា នាងពិតជាបានគេចវេសពីការរួមភេទ ដោយសារតែប្រដាប់ភេទមនុស្សប្រុសគឺធ្វើឲ្យគ្រោះថ្នាក់។

តារាស្រីដែលមានខ្ទង់ចំណាយច្រើនជាងគេបំផុតលើពិភពលោក ក្នុងឆ្នាំ ២០១៥-២០១៦ Jennifer Lawrence បាននិយាយថា «ខ្ញុំតែងតែនិយាយថា ខ្ញុំចូលចិត្តការរួមភេទ ប៉ុន្តែ ការពិតទៅនៅពេលដែលខ្ញុំគិតដល់រឿងនេះ កាលពីមុនដែលខ្ញុំធ្លាប់មានជាមួយអតីតមិត្តប្រុសរបស់ខ្ញុំនោះ ខ្ញុំនិយាយថាខ្ញុំចូលចិត្តវាប៉ុន្តែតាមពិតទៅគឺ មិន មែន ទេ»

តារាស្រីវ័យ២៧ឆ្នាំ រូបនេះបន្តថា នាងខ្លាចមេជីវិតបុរស ព្រោះនាងបារម្ភពីការចម្លងមេរោគណាមួយចូលខ្លួន។ មកដល់សព្វថ្ងៃនេះនាងគ្មាន ជំងឺអ្វីទាំងអស់។ នាងថា «ខ្ញុំស្ទើរតែខ្លាចមេជីវិតបុរសទៅហើយ ហើយខ្ញុំឆ្លងកាត់រហូតមកដល់សព្វថ្ងៃនេះ ដោយគ្មានមេរោគអ្វីដែលបង្ករឡើងពីការរួមភេទនោះទេ។ ប្រដាប់ភេទបុរសគឺគ្រោះថ្នាក់»

Jennifer Lawrence បាននិយាយប្រាប់ The Sun ថា «ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា ខ្ញុំពិតជាមិនបានរួមភេទជាយូរមកហើយ។ អ្នកដឹងទេ តាមពិតទៅខ្ញុំចង់មានទំនាក់ទំនងស្នេហាជាថ្មី ប៉ុន្តែវាពិតជាពិបាកណាស់»

រំឭកទៅអតីតកាលតារាសម្ដែងល្បីឈ្មោះ Jennifer Lawrence បានបែកបាក់គ្នាពីមិត្តប្រុសរបស់នាង Darren Aronofsky នៅឆ្នាំ២០១៧។ យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែមានព័ត៌មានថា នាងអាចនឹងវិលទៅរកស្នេហ៍ចាស់របស់នាងជាមួយនឹងអតីតមិត្តប្រុស Nicolas Hoult វិញ៕