(ក្រុងម៉ូនិច)៖ ក្រុម Bayern Munich នឹងត្រូវឡើងទៅការពារតំណែងជើងឯកពាន German Cup 2020 រដូវកាលទី៧៧ បន្តទៀត ដែលត្រូវប៉ះគូប្រជែងនៅ Bundesliga ដូចគ្នា Bayer Leverkusen ក្នុងវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនារាត្រីថ្ងៃទី០៤ ឈានចូលថ្ងៃទី០៥ ខែកក្កដាខាងមុខ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ការប្រកួតរវាងក្រុមខ្លាំងទាំងពីរនឺងធ្វើឡើងនៅទឺកដីកណ្តាលនៃ កីឡដ្ឋាន Berlin Olympic ដែលនៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់តែម្តងនារាត្រីថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) ក្នុងនាមក្រុមខ្លារខិន Bayern Munich ធ្លាប់ឈ្នះពាន German Cup (DPF-Pokal) បាន ១៩ដងច្រើនជាង និង Bayer Leverkusen ទើបឈ្នះបានម្តងប៉ុណ្ណោះកាលឆ្នាំ១៩៩៣។

មុនឡើងមកដល់វគ្គនេះ Bayern Munich បានទម្លាក់គូប្រជែង Eintracht Frankfurt ក្នុងលទ្ធផល ២-១ នារាត្រីថ្ងៃពុធ ទី១០ ខែមិថុនា ក្រោយពេល Bayer Leverkusen បានបំបាក់ក្រុម FC Saarbrucken ៣-០ នៅវគ្គ ៤ក្រុមចុងក្រោយដូចគ្នា។

ក្នុងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុម Bayern Munich រកបាន ២គ្រាប់ដោយកីឡាករ Ivan Perisic នៅនាទី១៤ ពីការតែតបាល់បញ្ចូលទីបានយ៉ាងល្អ ដោយការបញ្ជូនបាល់ពីមិត្តរួមក្រុម Thomsa Muller ហើយខ្សែប្រយុទ្ធឆ្នើម Robert Lewandowski រកបានគ្រាប់ជ័យជម្នះនៅនាទី៧៤ និង ១គ្រាប់របស់ Eintracht Frankfurt រកបាននៅនាទី៦៩ ដោយកីឡាករ Danny da Costa តែប៉ុណ្ណោះ៕