(ភ្នំពេញ)៖ បើទោះបីស្ថិតក្នុងដំណាក់កាលពិភពលោក កំពុងជួបប្រទះនូវជំងឺកូវីដ១៩ក្តី ក៏គម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់មិនដាច់ឡើយ នៅក្នុងប្រទេសកម្ពុជា។

ជាក់ស្តែងវិនិយោគិនខ្មែរ បានចាប់ដៃគ្នាជាមួយវិនិយោគិនសិង្ហបុរី បោះទុនរាប់លានដុល្លារសាងសង់គម្រោងខុនដូថ្មីមួយ ដែលមានរហូតដល់៤អគារជាប់គ្នា កម្ពស់៣៦ជាន់ មាន១,១៩០បន្ទប់ នៅតំបន់ដែលកំពុងមានសក្តានុពល ក្នុងខណ្ឌសែនសុខ ជាប់ផ្សារទំនើប AEON 2។

គម្រោងដ៏ធំស្កឹមស្កៃនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Leedon Heights ដែលសហការវិនិយោគរួមគ្នា ដោយវិនិយោគិនកម្ពុជា និងវិនិយោគិនសិង្ហបុរីរួមជាមួយតៃវ៉ាន់ ដែលសុទ្ធតែមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការសាងសង់លំនៅដ្ឋាន និងគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មទំនើបៗ លំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជា។

សម្រាប់ទុនវិនិយោគនៃគម្រោងអគារខុនដូរនេះ មានចំនួន៧០លានដុល្លារអាមេរិក នឹងចាប់ផ្តើមសាងសង់នៅត្រីមាសទី៣ ក្នុងឆ្នាំ២០២០នេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៤។

គម្រោងនេះមានសរុបចំនួន៤អាគារ ហើយមានទំហំដី១.៥ហិចតា សម្រាប់គម្រោងអភិវឌ្ឍន៍ទី១។ អាគារនីមួយៗមាន៣៦ជាន់ ដែលមានផ្នែកលំនៅដ្នាន ១,១៩០បន្ទប់។ តម្លៃបន្ទប់ខុនដូមានចាប់ពី៧ម៉ឺនដុល្លារអាមេរិក។

លោកស្រី អាន សុធីតា ដែលជានាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនត្រូវបានតែងតាំងជាផ្លូវការ ជាភ្នាក់ងារលក់ផ្តាច់មុខ និងជាអ្នកគ្រប់គ្រងអចលនទ្រព្យរបស់គម្រោង Leedon Heights បានបង្ហាញនូវក្តីរីករាយដែលត្រូវបានជ្រើសរើសជាអ្នកតំណាង Leedon Heights ជាភ្នាក់ងារផ្តាច់មុខក្នុងការលក់ និងការគ្រប់គ្រងអចលទ្រព្យ។

លោកស្រីថា គម្រោងមួយនេះមានពាក្យស្លោក «លំដៅដ្ឋានថ្មី ការរស់នៅបែបថ្មី» ដែលស្របនិងការរចនាម៉ូដ គុណភាព និងគោលគំនិតបង្ហាញពី រសនិយមថ្មីទៅដល់ទីក្រុង ដែលមិនធ្លាប់មានពីមុនមក។

លោក James Hodge ជានាយកជាន់ខ្ពស់របស់ក្រុមហ៊ុន CBRE Cambodia បានបន្ថែមថា «គម្រោងអភិវឌ្ឍន៍នេះ ពិតជាអស្ចារ្យ ។ ពួកយើងបានសង្កេតមើលក្នុងទីផ្សារ ដោយយកចិត្តទុកដាក់នូវប្រភេទគម្រោងបែបនេះ ដែលផ្សារភ្ជាប់រវាងទស្សនៈនាពេលអនាគត ជាមួយគុណភាពនៃការសាងសង់ ព្រមទាំងតម្លៃដែលមានការប្រកួតប្រជែងក្នុងទីផ្សារ ហើយគម្រោងរបស់ Leedon Heights ពិតជាបានបំពេញនូវលក្ខខណ្ឌទាំងនេះ។

លោកថា គម្រោងមួយនេះ ផ្តល់ជូនដល់ប្រជាជនវ័យក្មេងរបស់កម្ពុជា នូវឱកាសទិញលំនៅដ្ឋានតំបូងសម្រាប់ការរស់នៅបែបស៊ីវិល័យ និងផ្តោតសំខាន់លើទេសភាពបៃតង និងការរស់នៅបែបសហគមន៍។ លើសពីនេះទៀត ការផ្តល់នូវជំរើសនៃការទិញមានភាពងាយស្រួល ក្នុងការទទួលបានលំដ្ឋាន ដែលមានគុណភាពខ្ពស់សម្រាប់អ្នកដែល មានបំណងចង់ទិញពីគ្រប់មជ្ឈដ្ឋាន។ គម្រោងនេះមានទីតាំងល្អ ដែលផ្តល់នូវបែបបទ នៃការរស់នៅខ្ពស់ដែលផ្តល់នូវសារសំខាន់ ក្នុងការអភិវឌ្ឍទីក្រុងនាពេលអនាគត។

លោក Adrel Poh នាយកផ្នែកលក់ និងទីផ្សាររបស់ Leedon Heights បានឲ្យដឹងថា «គោលបំណងរបស់យើង គឺការបង្កើតឱកាសដ៏ល្អ សំរាប់អ្នកធ្វើការវ័យក្មេង និងគ្រួសារដែលចង់ក្លាយជាម្ចាស់ផ្ទះ។ CBRE Cambodia ស្វែងយល់ អំពីគម្រោងដែលពួកយើងចង់បង្កើតអ្វីដែលថ្មីក្នុងទីក្រុងភ្នំពេញ ហើយការបង្ហាញពីឆន្ទៈរបស់ពួកគេ ក្នុងការចូលរួមជាមួយគម្រោងរបស់យើងនេះ បានបង្កើនការទុកចិត្តរបស់ Leedon Heights ក្នុងការសម្រេចិត្តជ្រើសយក CBRE Cambodia ជាដៃគូរអាជីវកម្មដ៏សាកសម ដើម្បីធានានូវគម្រោងរបស់ពួកយើងទទួលបានជោគជ័យ»

លោក Daniel Davies ជានាយកផ្នែកគ្រប់គ្រងអចលនទ្រព្យ បានបន្ថែមថា «CBRE Cambodia មានបទពិសោធន៌ជាច្រើនឆ្នាំទាំងក្នុងប្រទេសកម្ពុជា និងដៃគូសហការជុំវិញពិភពលោក។ នេះសរបញ្ជាក់ឲ្យឃើញថា ពួកយើងមានភាពជឿរជាក់ក្នុងការបម្រើសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ទៅដល់ Leedon Heights និងអាចបំពេញតម្រូវការខ្ពស់របស់អ្នកអភិវឌ្ឍគម្រោងមួយនេះ។ ក្រុមការងាររបស់ CBRE Cambodia ពោរពេញទៅដោយចំណេះដឹងបច្ចេកទេសខ្ពស់ និងជំនាញច្បាស់លាស់ ដែលរួមបញ្ចូលជាមួយរចនាសម្ព័ន្ធស្រប ទៅតាមស្តង់ដារនៃការគ្រប់គ្រងអចលនទ្រព្យ ដើម្បីធានាឲ្យបាននូវភាពរួចរាល់នៃគម្រោង និងបំពេញតាមតម្រូវការរបស់អតិថិជនបានយ៉ាងល្អ»