(អាតែន)៖ ក្លិបកីឡាបាល់បោះ Panathinaikos ជាក្លិបបាល់បោះអាជីព នៅប្រទេសក្រិក ត្រូវបានប្រកាសដាក់លក់, នេះបើតាមការប្រកាសរបស់ម្ចាស់ក្លឹប លោក Dimitris Giannakopoulos ហើយត្រូវបានសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

លោក Giannakopoulos បានប្រកាសដាក់លក់ក្លិបនេះ ក្នុងតម្លៃ២៥លានអឺរ៉ូ (២៩លានដុល្លារអាមេរិក)។

លោកបានប្រាប់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានថា «គ្រួសាររបស់ខ្ញុំបានចំណាយថវិកាទៅលើក្លិបបាល់បោះនេះជាង៤៥០លានអឺរ៉ូ ហើយយើងបានទិញកីឡាករ និងគ្រូបង្វឹកលំដាប់កំពូលៗ, ខ្ញុំហត់នឿយដែលជាមនុស្សតែម្នាក់ ដែលផ្តល់ថវិកាចំពោះក្លិបនេះ»។

លោក Giannakopoulos បានក្លាយជាម្ចាស់ក្លិប Panathinaikos នៅក្នុងឆ្នាំ២០១២។ ក្រុមបាល់បោះ Panathinaikos ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩១៩។ ក្លិបដ៏ល្បីល្បាញនេះ បានឈ្នះពាន់រង្វាន់លីគប្រទេសក្រិក ចំនួន៣៨លើក និងជាក្រុមជើងឯកលីគ Euro League ចំនួន៦លើកផងដែរ៕