(ក្រុងឡុងដ៍)៖ លីគបាល់ទាត់អង់គ្លេស EFL នឹងធ្វើការបង្វែរទឹកប្រាក់២១លានផោន ស្មើនឹង២៧លានដុល្លារ ដែលបានពីការលក់សំបុត្រដល់អ្នកគាំទ្រវិញ ដោយសារពុំមាន ការប្រកួត ក្រោយពេល League One និង League Two ត្រូវបានប្រកាសរំសាយជាផ្លូវការ។

តាមរយ:ព័ត៌មានពី Sportsmail បានដឹងថាការទទួលខុសត្រូវរួមបញ្ចូលគ្នារបស់ក្លិបជើងឯក ចំពោះអ្នកកាន់សំបុត្ររដូវកាលដែលនឹងត្រូវហាមឃាត់មិនឲ្យចូលរួមទស្សនា ក្នុងចំណោម៩ប្រកួតដែលនៅសល់ចុងក្រោយនៃយុទ្ធនាការ Championships មានដល់ទៅ១៧លានដុល្លារ ខណ:ការប្រកួតនឹងត្រឡប់មកវិញនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ តែលេងបិទទ្វារ។

ទន្ទឹមនឹងនេះ តួលេខដែលជំពាក់ក្នុង League One និង League Two គឺលើសពី១០លានដុល្លារ បន្ទាប់ពីរដូវកាលនេះរបស់ពួកគេត្រូវបានប្រកាស រំសាយចោលទាំងស្រុងកាលពីថ្ងៃអង្គារក្នុងសប្តាហ៍នេះ។ លើសពីនេះទៀត EFL ក៏បានបង្ហាញពីភាពមិនប្រាកដប្រជាក្នុងការចាប់ផ្តើមរដូវកាលក្រោយទៅតាមកាលបរិច្ឆេទ និងមានអ្នកគាំទ្រ ឬយ៉ាងណានោះទេ ? បូករួមទាំងក្នុងលីគធំ Premier League ថែមទៀតផង៕