(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ស្រ្តីរបស់ក្លិបតោខៀវ Chelsea បានប្រកាសពីការបរិច្ចាគទឹកប្រាក់ប្រមាណ១០០,០០០ផោន ស្មើនឹង ១២៨,០០០ដុល្លារដែលបាន ពីការឈ្នះជើងឯក Women’s Super League នារដូវកាល នេះដល់មូលនិធិ Refuge ដែលធ្វើការប្រឆាំងទៅនឹងការរើសអើងពូជសាសន៍។

ទឹកប្រាក់សប្បុរសធម៌នោះដែរ ក៏ដើម្បីធ្វើការគាំទ្រស្ត្រី និងកុមារដែលទទួលរងនូវការរំលោភបំពានក្នុងគ្រួសារទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ BBC ចេញផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

គួរបញ្ជាក់ផងថា ក្រុមស្រ្តីតោខៀវ Chelsea ត្រូវបានប្រកាសជាម្ចាស់ជើងឯកពាន WSL ប្រចាំរដូវកាលនេះកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងនាមជាក្រុមលេខ២ ក្នុងតារាងពិន្ទុ តាមពីក្រោយ Manchester City តែនៅសល់១ប្រកួតក្នុងដៃ មុនពេលលីគត្រូវបានផ្អាក និងលុបចោលទាំងស្រុងនោះ។

លោកស្រី Emma Hayes អ្នកចាត់ការទូទៅនៃក្រុមស្រ្តី Chelsea បាននិយាយថា «វាជាសប្បុរសធម៌មួយដែលជាបេះដូង និងគំនិតរបស់ក្រុមស្ត្រីផ្ទាល់តែម្តង ក្នុងការលុបបំបាត់ការរើសអើស ពូជសាសន៍ក៏ដូចជាប្រើហិង្សាទៅលើស្រី្ត និងកុមារជាដើម»