(ភ្នំពេញ)៖ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់ក្រុមហ៊ុនសែលកាត បានផ្តល់ជូនអតិថិជនមហាសំណាងម្នាក់ទៀតហើយ ជាមួយនឹងរង្វាន់ដែលមានទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់១០ម៉ឺនដុល្លារ។ ប្រាក់រង្វាន់នេះ ត្រូវបានយកទៅប្រគល់ជូនលោក ខឹម សារ៉ន នៅឯគេហដ្ឋានរបស់គាត់ ក្នុងទឹកដីខេត្តព្រះសីហនុ។

លោក ខឹម សារ៉ន គឺជាអ្នកឈ្នះទី២៣ នៃទឹកប្រាក់១០ម៉ឺនដុល្លារ ប្រចាំឆ្នាំ២០២០ របស់កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ក្រុមហ៊ុន សែលកាត។ ក្នុងពេលបច្ចុប្បន្ននេះ លោក ខឹម សារ៉ន មានអាយុ៧០ឆ្នាំ ហើយកាលពីពេលកន្លងទៅ លោកក៏ធ្លាប់បម្រើការងារ ជាប្រធានមន្ទីរសុខាភិបាល ប្រចាំខេត្តព្រះសីហនុផងដែរ។

កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ គឺជាប្រម៉ូសិនពិសេសមួយ ដែលឲ្យអតិថិជនសែលកាតទាំងអស់ មានឱកាសឈ្នះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ។ ក្នុងករណីដែលមិនមានអ្នកឈ្នះប្រចាំថ្ងៃនោះ ប្រាក់រង្វាន់ដែលនៅសល់ នឹងត្រូវយកទៅបូកបញ្ចូលនៅថ្ងៃបន្ទាប់។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា លោកពិតជាមានអារម្មណ៍ត្រេកអរខ្លាំងណាស់ ហើយក៏សូមចូលរួម អបអរសាទរ ជាមួយអ្នកឈ្នះរង្វាន់ផងដែរ។ ក្រុមហ៊ុនសែលកាត មានក្តីសោមនស្សបំផុត ដែលមានឱកាសអាចចូលរួមចំណែក ជួយដល់គ្រួសារបងប្អូនខ្មែរ។

លោកបានថ្លែងថា «យើងសប្បាយចិត្តខ្លាំងណាស់ ចំពោះការឈ្នះរង្វាន់របស់លោក ខឹម សារ៉ន ហើយយើងក៏សង្ឃឹមថា គាត់និងក្រុមគ្រួសារទាំងមូល ពិតជាសប្បាយរីករាយ ជាមួយនឹងការឈ្នះប្រាក់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះដូចគ្នា»

លោកបន្ដថា ក្រុមហ៊ុនសែលកាត សូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនដ៏ស្មោះស្ម័គ្រទាំងអស់ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុន ក៏មានមោទនភាពបំផុតផងដែរ ដែលបានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង។

លោក ខឹម សារ៉ន បានឲ្យដឹងថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបឥតឧបមា ដែលមានសំណាងបានឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ។ ការឈ្នះប្រាក់រង្វាន់ ពីកម្មវិធីប្រូម៉ូសិននេះ នឹងជួយសម្រួលដល់ជីវភាពរបស់គ្រួសារខ្ញុំ ឲ្យមានភាពប្រសើរឡើង ក្នុងពេលបច្ចុប្បន្ននេះ»

លោកថា «ខ្ញុំ និងក្រុមគ្រួសារទាំងមូល សូមថ្លែងអំណរគុណជាអនេក ដល់ក្រុមហ៊ុនសែលកាត ចំពោះឱកាសដ៏មហាសំណាងនេះ។ កម្មវិធីប្រូមូសិនរបស់សែលកាតនេះ គឺជាកម្មវិធីដ៏អស្ចារ្យមែនទែន ព្រោះវាបានផ្តល់នូវសំណាងមិននឹកស្មានដល់ ហើយវាថែមទាំងអាចជួយកែប្រែជីវិតរបស់យើងបានទៀតផង»

ប្រសិនបើចាប់អារម្មណ៍ ចង់ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ លោកអ្នកអាចតេទៅលេខ 8888 ឬផ្ញើសារ «10K» ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបាន លេខផ្សងសំណាងទាំង៦ខ្ទង់។ អ្នកឈ្នះ នឹងត្រូវប្រកាសជារៀងរាល់ថ្ងៃ នៅម៉ោង៦ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត៕