(ភ្នំពេញ)៖ ស្រា JING (ជីង) ជាប្រភេទសុរាឱសថម្យ៉ាងរបស់ប្រទេសចិន បង្កើតឡើងតាំងពីឆ្នាំ១៩៥៣ និងមានភាពល្បីល្បាញទូទាំងប្រទេសចិន ក៏ដូចជាប្រទេសមួយចំនួនទៀត ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព ហើយនៅពេលនេះគឺត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជាលើកដំបូង និងលក់ចែកចាយប្រកបដោយភាពស្របច្បាប់ត្រឹមត្រូវ។

មិនអួតភរភូត ឬបោកប្រាស់អតិថិជនឡើយ ស្រា JING នេះគឺពិតជាស្រាមើមថ្នាំចិនលេខ១ ផលិតដោយក្រុមហ៊ុនផលិតស្រាចិនធំជាងគេ ដែលជាប់ចំណាត់ថ្នាក់ទី៤ ប្រចាំសាធារណរដ្ឋប្រជាមានិតចិន។

ក្រុមហ៊ុននេះមានរោងចក្រផលិតស្រាចំនួន ៣ទីតាំង រោងចក្រផលិតដបច្រកស្រាចំនួន ១ទីតាំង រោងចក្រផលិតមើមថ្នាំចិនធម្មជាតិចំនួន ១ទីតាំង ដែលមានផ្ទៃដីសរុប ៣៨១ហិកតា ជាមួយនឹងការផ្ដល់ឱកាសការងារដល់បុគ្គលិក ១៧,០០០នាក់។

ក្រុមហ៊ុនផលិតស្រាដ៏ល្បីឈ្មោះរបស់ចិននេះ ក៏ហ៊ានទាំងប្រាប់ថាប្រាក់ចំណូលសរុបប្រចាំឆ្នាំ២០១៧ ដែលមានចំនួន ១៦.៥ ពាន់លានដុល្លារអាមេរិកពីការលក់ស្រាមើមឱសថនេះ ក៏ព្រោះតែការនិយមទទួលទានយ៉ាងទៀងទាត់ពីសំណាក់អតិថិជនដែលស្រលាញ់សុខភាព។

បើនិយាយពីគ្រឿងផ្សំនោះទៀតសោត ស្រា JING គឺជាស្រាថ្នាំពិសេសចម្រាញ់ចេញពីមើមថ្នាំចម្រុះ ឫសរុក្ខជាតិធម្មជាតិដែលមានដុះនៅតាមព្រៃភ្នំ និងមានគុណភាព សុវត្ថិភាពខ្ពស់។ អ្នកជំនាញបញ្ជាក់ថា ស្រា JING មួយតំណក់ស្មើនឹងពិសាមើមថ្នាំចម្រុះ ឫសរុក្ខជាតិដ៏ច្រើន៕

សម្រាប់ព័ត៌មានលម្អិតអំពីស្រា JING សូមទំនាក់ទំនងលេខទូរស័ព្ទ៖ (855) 78 888 563