(ភ្នំពេញ)៖ មានកីឡាករ៥នាក់ដែលបានកំពុងនាំមុខគេបណ្តោះអាសន្នក្នុងតារាងគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២០ នេះ មុនត្រូវបានផ្អាកដោយសារតែវិបត្តិជំងឺ COVID-19 រាតត្បាតទូទាំងសកលលោក។

កីឡាករទាំង ៥នាក់ខាងលើនោះ សុទ្ធសឹងជាកីឡាករបរទេស មកពី ៥ក្លិបផ្សេងៗគ្នានៅកម្ពុជាផងដែរ មានដូចជា ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង អង្គរថាយហ្គ័រ អាស៊ីអឺរ៉ុប និងក្លិបវិសាខា មុនការប្រកួតត្រូវបានផ្អាកជាបណ្តោះអាសន្នដែលទើបប្រកួតបាន ៥សប្តាហ៍ប៉ុណ្ណោះក្នុងជើងទី១។

ខាងក្រោមនេះជាកីឡាករ ៥នាក់មកពីក្លិបផ្សេងគ្នាដែលរកបានគ្រាប់ច្រើនជាងគេ៖
១-កីឡាករ Timothy Okereke របស់ក្លិបភ្នំពេញក្រោន រកបាន ៧គ្រាប់
២-កីឡាករ Pedro Auguston របស់ក្លិបព្រះខ័នរាជស្វាយរៀង រកបាន ៥គ្រាប់
៣-កីឡាករ Zhama Bata របស់ក្លិបអង្គរថាយហ្គឺរ រកបាន ៤គ្រាប់
៤-កីឡាករ Mohammad Emran របស់ក្លិបអាស៊ីអឺរ៉ុប យូណាយធីត រកបាន ៤គ្រាប់
៥-កីឡាករ Jevic Filp របស់ក្លិបវិសាខា រកបាន ៣គ្រាប់៕