(បាសេឡូណា)៖ ប្រធានក្រុម FC Barcelona និងជម្រើសជាតិអាហ្សង់ទីន Lionel Messi កំពុងខ្វាករក្នុងការប្រកួតជាខ្លាំងដ្បិតលីគកំពូលអេស្ប៉ាញ LaLiga នឹងចាប់ផ្តើមប្រកួតវិញនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ខាងមុខ។

កីឡាករវ័យ៣២ឆ្នាំ Messi បានថ្លែងប្រាប់ វេបសាយកីឡា Adidas ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Channel News Asia បានឲ្យដឹងថា «យើងមិនអាចនៅតែគិតអ្វីដែលបានកើតឡើងក្នុងឆ្នាំនេះទេ។ អ្វីដែលប្រសើរគឺពីអនាគតទៅវិញទេ។ ខ្ញុំនិងមិត្តរួមក្រុមត្រឡប់មកហ្វឹកហាត់រាល់ថ្ងៃ គឺដើម្បីរង់ចាំការប្រកួតត្រឡប់មកវិញ»

Messi ដែលលេងឲ្យក្លិប FC Barcelona ជិត២០ឆ្នាំមកនេះក៏ទទួលស្គាល់ពីការលេងបិទទ្វារ ដើម្បីបញ្ចៀសជំងឺ Covid-19 តែបានសង្កត់ធ្ងន់ថា «វាសោះកក្រោះ ពេកហើយ និងហាក់បីដូចការប្រកួត្រូវបានបញ្ចប់អីចឹង»

LaLia Santander រដូវកាលឆ្នាំ២០១៩-២០២០ ត្រូវបានផ្អាកជាបណ្តោះអាសន្នដូចលីគដទៃនៅអឺរ៉ុបដែរកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ដោយសារការរាតត្បាតនៃជំងឺ Covid-19 ជាសកល៕