(បរទេស)៖ របាយការណ៍ Global 500 ប្រចាំឆ្នាំ២០២០ ចេញផ្សាយដោយទស្សនាវដ្ដី Fortune បានឱ្យដឹងថា ក្រុមហ៊ុន Amazon បានក្លាយជាម៉ាកសញ្ញាមានតម្លៃថ្លៃជាងគេបំផុត នៅលើពិភពលោក នៅក្នុងចំណោមម៉ាកសញ្ញាកំពូលៗទាំង១០។ Amazon ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីអាមេរិក លោក Jeff Bezos បានវ៉ាដាច់ក្រុមហ៊ុន Google និងក្រុមហ៊ុន Apple ឡើងទៅឈរនៅលេខរៀងទី១ ក្នុងនាមជាម៉ាកសញ្ញាមានតម្លៃថ្លៃគេបំផុតនៅលើពិភពលោក ជាមួយតម្លៃ ២២០ពាន់់លានដុល្លារ។ ការដាក់ចំណាត់ថ្នាក់នេះ ធ្វើឡើងដោយផ្អែកលើការវាយតម្លៃពីភាគហ៊ុន, កេ្ករ៍ឈ្មោះ និងប្រាក់ចំណូលប្រចាំ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះម៉ាកសញ្ញាទាំង១០ ដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោក៖
១. Amazon, តម្លៃម៉ាកសញ្ញា ២២០ពាន់លានដុល្លារ
២. Google, ១៦០ពាន់លានដុល្លារ
៣. Apple, ១៤០ពាន់លានដុល្លារ
៤. Microsoft, ១១៧ពាន់លានដុល្លារ
៥. Samsung, ៩៤ពាន់លានដុល្លារ
៦. ICBC, ៨០ពាន់លានដុល្លារ
៧. Facebook, ៧៩ពាន់លានដុល្លារ
៨. Walmart, ៧៧ពាន់លានដុល្លារ
៩. Ping An, ៦៩ពាន់លានដុល្លារ
១០. Huawei, ៦៥ពាន់លានដុល្លារ