(ក្រុងឌូប្លីន)៖ ជើងខ្លាំងប្រដាល់ដាក់ទ្រុង UFC កីឡាករ Conor McGregor ត្រូវបានតុលាការដាក់បម្រាមមិនឲ្យបើក បររថយន្តរយៈពេល ៦ខែ និងពិន័យជាប្រាក់ជាង ១០០០ដុល្លារផងដែរ ពីបទបើកបរលើសល្បឿនកំណត់កាលពីអំ ឡុងខែតុលា ឆ្នាំ២០១៧ កន្លងទៅ។

តាមរយៈសារព័ត៌មាន BBC បានចុះផ្សាយថា កីឡាករជនជាតិអៀរឡង់ វ័យ៣០ឆ្នាំ McGregor បានបើកឡាន Range Rover ក្នុងល្បឿន ១៥៤គីឡូម៉ែត្រ ក្នុង១ម៉ោង ខណៈល្បឿនកំណត់មានត្រឹមតែ ១០០គីឡូម៉ែត្រក្នុង១ម៉ោង នៅលើកំណាត់ផ្លូវស្ថិតក្នុងសង្កាត់ Naas ជិតទីក្រុង Dublin ប្រទេសអៀរឡង់។

ក្នុងសវនាការនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ McGregor ក៏បានទទួលកំហុស និងធ្វើការសុំទោសផងដែរ ដោយបូករួមទាំងពិន័យជាប្រាក់ចំនួន ១១៣៧ដុល្លារទៀតផង៕