(កូរ៉េ)៖ Rain បានសន្យាថានឹងដោះស្រាយបញ្ហាជុំវិញការឆបោក ដែលនិយាយថាម្តាយរបស់លោកជំពាក់ប្រាក់ពួកគេយ៉ាងច្រើននោះ។ គិតទៅ​វាមានរយៈពេល ៣០ឆ្នាំហើយ ចាប់តាំងពីហេតុការណ៍នេះកើតឡើង នៅពេលដែលអ្នកចោទប្រកាន់ថាម្តាយរបស់ Rain ខ្ចីអង្ករ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ១៧លានវ៉ុន (ប្រហែល ១៥,០០០.០០០ដុល្លារ) និងសាច់ប្រាក់សុទ្ធ ៨លានវ៉ុន (ប្រហែល ៧.០០០ដុល្លារ)។

ជាការឆ្លើយតប កំពូលតារាចម្រៀងដ៏ល្បីរូបនេះបាននិយាយថា "សួស្តី, នេះគឺក្រុមហ៊ុន Rain ហើយពួកយើងយឺតយ៉ាវក្នុងការឆ្លើយតប ព្រោះយើងកំពុងពិនិត្យរកមើលការពិតនៃការចោទប្រកាន់នេះ។ បច្ចុប្បន្ន យើងកំពុងពិនិត្យមើលថាតើការចោទប្រកាន់ពិតគឺជាអ្វី?" ដូច្នេះ Rain នឹងជួបជាមួយអ្នកចោទប្រកាន់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីមើលថាតើការចោទប្រកាន់នោះពិតឬទេ? និងប្រឹងប្រែង ឲ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយរឿងនេះ។

យើងសង្ឃឹមថា អ្វីៗនឹងដំណើរការយ៉ាងល្អ៕