(មេនឆេស្ទើ)៖ ក្រោយបញ្ចប់ការប្រកួតទី៥ ប្រចាំពូល E F G និងពូល H នាយប់មិញនេះ រកបាន ១៣ក្រុមហើយដែល ឈ្នះកៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩នេះ ខណៈ Lionel Messi និង Edin Dzeko កំពុងនាំមុខគេបណ្តោះអាសន្នក្នុងនាមអ្នករកគ្រាប់ស៊ុតបញ្ចូលទីបាន ៥គ្រាប់ច្រើនជាងគេ (Top-Scorer)។

យ៉ាងណាមិញ ឆ្លងកាត់វគ្គសន្សំពិន្ទុក្នុងចំណោម ៥ប្រកួតទាំង ៨ពូលមកនេះ ដោយយកតែ ២ក្រុមដែលមានពិន្ទុខ្ពស់ ជាងគេនោះ សម្រាប់ពូល A B D E G និងពូល H ត្រូវបានរកឃើញក្រុមត្រូវឡើងទៅវគ្គ ១/៨ អស់ហើយនៅឡើយតែ ២ពូលទៀតប៉ុណ្ណោះរួមមានពូល C និងពូល F ប៉ុណ្ណោះដែលមិនទាន់រកឃើញ តែក្នុងនោះក្រុមដែលស្ថិតក្នុងពូល F ដោយមាន Manchester City របស់អង់គ្លេស បានកក់កៅអីផងដែរ ទោះនៅសល់១ប្រកួតទៀតក៏ដោយ។

សូមបញ្ជាក់ផងដែរថា ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ មុនពេលពិធីចាប់ឆ្នោតជ្រើសរើសគូប្រកួតវគ្គ ១៦ក្រុមនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់របស់ UEFA៕