(ភ្នំពេញ)៖ នៅថ្ងៃនេះក្រុមហ៊ុន Hyundai Motors បានប្រកាសថា រថយន្តប្រភេទថ្មីរបស់ខ្លួនគឺ SUV Palisade ដែលនឹងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តនៅ Los Angeles ជាមួយនឹងក្រុមតារាចម្រៀង BTS ក្នុងនាមជាឯកអគ្គរដ្ឋទូតម៉ាកល្បីនេះ។

ក្រុមតារាចម្រៀង K-Pop វ័យក្មេងនេះត្រូវបានបង្ហាញក្នុងវីដេអូ ដែលនឹងណែនាំពីរថយន្តនៅក្នុងពិព័រណ៍ប្រចាំឆ្នាំ ដែលរៀបចំឡើងនៅថ្ងៃសុក្ររហូតដល់ថ្ងៃទី៩ ខែធ្នូ នៅមជ្ឈមណ្ឌលសន្និបាតទីក្រុង Los Angeles ។
ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងនឹងធ្វើការផ្សាយនូវព្រឹត្តិការណ៍ពិព័រណ៍រថយន្តនេះ នៅលើគណនី Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ចាប់ពីម៉ោង ៨និង៥៥នាទី ដល់ម៉ោង ៩និង២០នាទីយប់។ តំណាងក្រុមហ៊ុន Hyundai បាននិយាយថា "យើងបានសម្រេចចិត្តថា BTS មានសមត្ថភាពគ្រប់គ្រាន់ក្នុងការណែនាំពីរថយន្ត Palisade ដែលជា រថយន្តស្ព័រប្រភេទថ្មីនឹងដើរចូលទីផ្សារ SUV អន្តរជាតិនៅដើមឆ្នាំក្រោយ" ។

Palisade នឹងក្លាយជារថយន្ត SUV ដ៏ធំបំផុតរបស់ក្រុមហ៊ុន Hyundai មានប្រវែង ៥ម៉ែត្រនិងមានកន្លែងអង្គុយបីជួរព្រមទាំងមានពីរជម្រើសគឺ ៧ ឬ ៨ កៅអី ហើយវាភ្ជាប់មកជាមួយម៉ាស៊ីនប្រើសាំង ៣.៨លីត្រឬ ម៉ាស៊ូត ២.២លីត្រ៕