(ភ្នំពេញ)៖ តារាសម្ដែងប្រុស និងបង្ហាញម៉ូដ លោក ជុំ ស៊ីថា គេសម្គាល់ឃើញថា តារាប្រុសដែលធ្លាប់តែមានប្រជាប្រិយភាពទាំងការសម្តែង និងបង្ហាញម៉ូដពីសំណាក់ទស្សនិកជន ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកហាក់បាត់មុខសូន្យពីវិស័យសិល្បៈ។

គេតែងតែឃើញលោកស្ថិតក្នុងឯកសណ្ឋានជាប៉ូលីសចរាចរ និងបំរើការក្នុងការធ្វើចរាចរណ៍យ៉ាងសកម្មលើដងផ្លូវយ៉ាង។ ជាពិសេស ពេលថ្មីៗនេះគឺក្នុងពេលបុណ្យអុំទូកអកអំបុកកន្លងទៅ គឺលោកមិនបានឈប់សំរាក់ពីការងារដើម្បីនាំភរិយា និងកូនដើរកំសាន្តឡើយ គឺលោកនៅបំពេញការងារចរាចរណ៍សំរាប់ពីធីបុណ្យ តែពេលនោះភរិយាជាទីស្រឡាញ់បាននាំកូនទៅកន្លែងលោកធ្វើការ ពោលគឺទៅកន្លែងដែលោកកំពុងតែសំរួលចរាចរណ៍ក្នុងពិធីបុណ្យទៅវិញ ដោយថតរូបដ៏រីករាយជាមួយភរិយានិងកូន។ ពាក់ព័ន្ធនឹងរឿងនេះផងដែរ ត្រូវបានលោក ជុំ ស៊ីថា ថ្លែប្រាប់តាមរយៈការសាកសួរពី Fresh News យ៉ាងដូច្នេះថា «បច្ចុប្បន្ន ខ្ញុំបានឈប់ពីសិល្បៈរយៈពេល ២ឆ្នាំហើយ ដោយចូលធ្វើជាប៉ូលីសចរាចរណ៍ ចាប់ពីឆ្នាំ២០១៣-២០១៤មកម្ល៉េះ ដោយទទួលមុខងារជាមន្រ្តីនគរបាលចរាចរស័ក្ត២»

ដោយឡែកពាក់ព័ន្ធជាមួយនឹងជីវិតឯកជនរបស់លោកវិញ ថ្មីៗនេះលោកបានបង្ហោះរូបភាព ស្ដីពីពិធីបុកគ្រឹះការដ្ឋានសាងសង់ផ្ទះរបស់ម៉្ដាយក្មេក នេះបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នលោកមានគូស្នេហ៍ ដែលជាកូនរបស់ម្ចាស់បុរី DT។ ដោយឡែកលោកបានបង្ហើបឲ្យដឹងថា លោកមានគម្រោងថានឹងចូលរោងការនៅចុងឆ្នាំក្រោយនេះ ពោលគឺនៅចុងឆ្នាំ២០១៩។

គួរបញ្ជាក់ថា អតីតតារាសម្ដែងលោក ជុំ ស៊ីថា ប្រហែលមិនចូលប្រឡូកក្នុងវិស័យសិល្បៈវិញទេ៕