(ភ្នំពេញ)៖ នេះអាចចាត់ទុកជារឿង ដែលហួសចិត្ត និងស៊យបំផុតសម្រាប់តារាសម្តែង កញ្ញា សុខ ស្រីម៉ុច ខណៈដែលថ្មីៗកន្លងមកនេះ នាងត្រូវបានចោរស្រីម្នាក់ប្រើល្បិច សុំលេខទូរស័ព្ទហើយនិយាយលួងលោម រហូតដាក់ថ្នាំសណ្ដំយកកាបូបលុយ ទៅបាត់ដោយសុវត្ថិភាព នា​ឱកាសថ្ងៃបុណ្យអុំទូក។

បើតាមការរៀបរាប់ភ្ជាប់​​ជាមួយសារក្រើនរំឭក ដល់មហាជនតារាសម្តែង​មានមន្តស្នេហ៍ កញ្ញា សុខ ​ស្រីម៉ុច បានលើកឡើង ទាំងអារម្មណ៍ហួសចិត្តថា «ពេលនេះកាបូបលុយរបស់ខ្ញុំ ត្រូវបានចោរលួចបាត់ហើយ ដូច្នេះសូមប្រកាសថា នេះជាលេខទូរស័ព្ទរបស់ចោស្រីដៃឆើតម្នាក់នោះ គឺ០៩៦ ៩៦ ៥៩ ៥០៣»

កញ្ញា សុខ ស្រីម៉ុច បាននិយាយបន្តទៀតថា «សាច់រឿងដំបូងឡើយ គឺចោរស្រីម្នាក់ហ្នឹង វាបានមក​និយាយលេង​ហើយក៏សុំលេខទូរស័ព្ទរបស់ខ្ញុំ ហើយក្រោយមកទៀតវាក៏បានប៉ះដៃខ្ញុំ គ្រានោះវានិយាយអីគឺខ្ញុំស្របតាមវារហូត។ ហេតុនេះហើយខ្ញុំញញឹមអ្វីក៏មិនសមដែរ ព្រោះតែចាញ់ល្បិចត្រូវចោស្រីដាក់ថ្នាំសណ្តំ យកកាបូបលុយទៅអស់»

តារាសម្តែងស្រីកញ្ញា សុខ ស្រីម៉ុច បានបញ្ជាក់នៅលើបណ្តាញ​សង្គមថា «ខ្ញុំជួបចោរស្រីរូបនេះ នៅក្នុងហាងអ៊ុតសក់មួយកន្លែង ហើយបន្ទាប់ពីប្រើថ្នាំសណ្តំចោរស្រីរូបនោះ ក៏បាននាំនាងទៅដល់ផ្សារទំនើបអ៊ីអន វាឲ្យដោះកាបូប ដើម្បីឲ្យខ្លួនវាស្ពាយរួចមក ក៏ផ្តើមគេចបាត់ក្នុងនោះកន្លះម៉ោង ក្រោយទើបដឹងនាងខ្លួនថា ត្រូវចោរដាក់ថ្នាំយកកាបូបលុយ»

កញ្ញា សុខ ស្រី​ម៉ុច បានបន្ថែមថា ​«ហេតុការដែលត្រូវបានចោរដាក់ថ្នាំសណ្តំ យកការបូបលុយខាងលើនេះ បានកើតឡើង ​នៅវេលាម៉ោង៨ និង១៥​នាទី យប់ថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៨ស្ថិតនៅផ្សាទើបអ៊ីអន។ ហ៊ឹម..កំពុងក្រផង ទេវតាអត់ភ្នែកមែន បើជួបមេចោរស្រីហ្នឹង ហៅខ្ញុំវ៉ៃនិងចាប់វាឲ្យខ្ញុំផង»