(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ Sevilla បានឡើងទៅនៅកំពូលតារាងនៃលីគកំពូលអេស្ប៉ាញ La Liga បណ្តោះអាសន្ន ក្រោយយកឈ្នះក្រុមភ្ញៀវ Real Valladolid ១-០ នារាត្រីថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងសប្តាហ៍ទី១៣ ជើងទី១។

នេះជាលើកទី១ ក្នុង La Liga រដូវកាលឆ្នាំ២០១៨-២០១៩ នេះដែល Sevilla ឡើងកប់កំពូលតារាង ជាមួយនឹងមាន ២៦ពិន្ទុបណ្តោះអាសន្ន នាំមុខក្រុមការពារតំណែងជើងឯក FC Barcelona ១ពិន្ទុ បន្ទាប់ពីពួកគេរកបានត្រឹម ១ពិន្ទុ ដោយប្រកួតស្មើ ១-១ ទល់នឹង Atletico Madrid នារាត្រីថ្ងៃសៅរ៍។

កីឡាករខ្សែប្រយុទ្ធចំណូលថ្មី Andre Silva ជាអ្នកតែតគ្រាប់ជ័យជម្នះនៅនាទីទី៣០ ដែលជាគ្រាប់ទី៨ របស់កីឡាករ ក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលត្រូវបាន Sevilla ខ្ចីជើងពីក្លឹបអ៊ីតាលី AC Milan ដើម្បីជួយក្រុមលេងមិនចាញ់ ក្នុងចំណោម ៧ប្រកួតក្នុងលីគចុងក្រោយនេះ ទាំងក្នុង Cup ផងដែរ។

Sevilla មិនដែលឈ្នះពានលំដាប់កំពូលអេស្ប៉ាញ La Liga ម្តងណានៅឡើយទេ គិតចាប់តាំងពីឆ្នាំ១៩៤៦មក និងលេងមិនចាញ់ ៤ប្រកួតក្នុងលីគ ដែលត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះ Alaves ដែលកំពុងឈរនៅលេខ៤ បណ្តោះអាសន្ន ដោយមាន២៣ពិន្ទុនារាត្រីថ្ងៃអាទិត្យ ទី០២ ខែធ្នូចុងសប្តាហ៍នេះ៕