(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal រកបាន ៣ពិន្ទុនៅក្នុងផ្ទះ AFC Bournemouth តាមរយៈឈ្នះក្នុងលទ្ធ ផល ២-១ យប់មិញនេះបញ្ចប់សប្តាហ៍ទី១៣ នៃ Premier League ដើម្បីកំញើញដល់ក្រុមលេខ៣ Tottenham Hotspur ដែលត្រូវប៉ះគ្នាចុងសប្តាហ៍នេះ។

កីឡាករខ្សែការពារ Lerma បានធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី៣០ ផ្តល់ឱកាសឲ្យក្រុមរបស់លោក Unai Emery នាំមុខ ១គ្រាប់មុន មុនពេល KING រកបានគ្រាប់តាមស្មើ ១-១ វិញនៅនាទីទី៤៥+១ ដើម្បីបញ្ចប់វគ្គទី១។

យ៉ាងណាក៏ដោយ កីឡាករខ្សែប្រយុទ្ធជនជាតិកាបុង AUBAMEYANG រកបានគ្រាប់ជ័យជម្នះឲ្យ ARSENAL នៅនាទីទី៦៧ ក្នុងការជួយកាំភ្លើងធំឡើងទៅឈរនៅលេខរៀងទី៥ បណ្តោះអាសន្ន ដោយមាន២៧ពិន្ទុ ចាញ់ក្រុមលេខ៤ CHELSEA តែ១ពិន្ទុប៉ុណ្ណោះ និងដាច់ ៨ពិន្ទុពីក្រុមកំពូលតារាង MANCHESTER CITY។

តាមរយៈជ័យជម្នះក្រៅទឹកដីនេះ ARSENAL ក៏បានធ្វើការគំរាមដល់ក្រុមលេខ៣ SPURS ដែលត្រូវប៉ះគ្នានៅទឹកដី EMIRATES នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះក្នុងជំនួប DERBY ស្ថិតក្នុងទីក្រុងឡុងដ៍តែមួយ នៃសប្តាហ៍ទី១៤ ជើងទី១ ក្នុងព្រឹត្តិការណ៍ PREMIER LEAGUE រដូវកាលឆ្នាំ២ឥ១៨-២០១៩៕