(ភ្នំពេញ)៖ គ្រាន់តែឮឈ្មោះ កញ្ញា ​រឿន ស៊ីណាត ប្រិយមិត្តទស្សនិកជន ប្រហែលជាបានស្គាល់ច្បាស់ រួចមកហើយថា នាងគឺជា Miss Universe តំណាងប្រទេសកម្ពុជា ហើយក៏ធ្វើ ជាបវរកញ្ញា តំណាងប្រទេសកម្ពុជា ក្នុងការចេញទៅប្រកួត «បវរកញ្ញាចក្រវាឡ» ឆ្នាំ ២០១៨ លើកឆាកអន្តរជាតិ ដែលមានប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ​ផងដែរ ។ យ៉ាងណាមិញ បន្ទាប់ពី ព្រះរាជពិធីបុណ្យអ៊ុទុក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ត្រូវបានបញ្ចប់ហើយនេះ កញ្ញា រឿន ស៊ីណាត ដែលជា​បវរកញ្ញាតំណាង ឲ្យប្រទេសកម្ពុជា ដែលនឹងទៅប្រកួតក្នុងកម្មវិធី «បវរកញ្ញាចក្រវាឡ» ឆ្នាំ ២០១៨ នឹងមកបង្ហាញ ពីចំណាប់អារម្មណ៍ និងការត្រៀមខ្លួន ទាំងចំណេះដឹង និងសម្លៀកបំពាក់ មុនពេលចេញ​ទៅប្រកួត នៅក្នុងប្រទេសថៃ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅល្ងាចថ្ងៃសៅរ៍​នេះ​។

ជាការកត់សម្គាល់ កញ្ញា រឿន ស៊ីណាត ត្រូវបានជាដឹងថា មានទស្សនិកជនជាច្រើន ដែលគាំទ្រនាង ខណៈមកដល់នឹងបច្ចុប្បន្ននេះ មានទស្សនិកជនមិនតិចទេ កំពុងតែអន្ទះសារ ក្នុងការបង្ហាញ នូវឈុតសម្លៀកបំពាក់ នៅលើឆាកអន្តរជាតិ​​។

ចង់ដឹងកាន់តែច្បាស់​ពាក់ព័ន្ធនឹងទៅនឹង ចំណាប់អារម្មណ៍ និងការត្រៀមយកសម្លៀកបំពាក់ ពីសំណាក់កញ្ញា រឿន ស៊ីណាត នឹងចូលខ្លួនមកបកស្រាយ ដើម្បីប្រាប់ដល់ទស្សនិកជន ឲ្យជ្រាបកាន់តែច្បាស់ ជាមួយនឹងចំណាប់អារម្មណ៍ និងការត្រៀមខ្លួន ក៏ដូចជា​ការត្រៀមយកទាំងចំណេះដឹង និង​សម្លៀកបំពាក់ ដែលបង្ហាញពីវប្បធម៌ និងអរិយធម៌ខ្មែរ យកទៅបង្ហាញនៅក្នុង​កម្មវិធី​ប្រកួត «បវរកញ្ញាចក្រវាឡ» ឆ្នាំ ២០១៨ លើកឆាកអន្តរជាតិ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅល្ងាចថ្ងៃសៅរ៍ ទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ​ ទី២៦៥ ខែវិច្ឆិកា វេលាម៉ោងដដែល​៕