(ភ្នំពេញ)៖ នៅទីបំផុត តារាសម្តែងរូបសង្ហាចង្កាព្រែក​លោក ញ៉ែម សុគន្ធ ​បានដើរចែកធៀបការដល់អ្នកសិល្បៈរួមអាជីព ខណៈដែលពិធីមង្គលជ័យនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះហើយ ​នៅមជ្ឈមណ្ឌលកោះពេជ្រ អាគារ E។ អនាគតភរិយារបស់ ញ៉ែម សុគន្ធ គឺនាង​ ងួន កែវមល្លិកា ដែលពួកគេបានភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក។ ការសម្រេចិត្តចូលរោងការយ៉ាងបើកចំហរនេះ ក៏ជាដំណឹងមួយដើម្បីបញ្ចប់ទាំងស្រុង នូវពាក្យ និងព័ត៌មានវាយប្រហារកន្លែងមកថា លោក ញ៉ែម សុគន្ធ ជាមនុស្សប្រុសស្រឡាញ់ប្រុសដូចគ្នា។

​អ្នកសិល្បៈ និងមហាជនជាច្រើន បានសម្តែងការកោតសរសើរនូវទឹកចិត្ត ដ៏រឹងមាំរបស់នាង ងួន កែវមល្លិកា ​ទោះបីអនាគតស្វាមីរបស់នាងលោក ញ៉ែម សុគន្ធ បានប៉ះរឿងអាស្រូវផ្អើលពេញផ្ទៃប្រទេស ដោយសារត្រូវក្មួយប្រុសបកអាក្រាតថា សុគន្ធ ជា «ខ្ទើយ» ស្រឡាញ់ភេទដូចគ្នាយ៉ាងណាក៏ដោយ តែនាងមិនខ្វល់ឡើយ ហើយនៅទីបំផុត នូវតែមានះដឹកដៃ ញ៉ែម សុគន្ធ ចូលរោងការតាមកាលកំណត់ ឲ្យខាងតែបាន។

សម្រាប់តារាសម្ដែងមានឈ្មោះល្បីលោក ញ៉ែម សុគន្ធ វិញ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា តារារូបនេះ ហាក់អន្ទះសារយ៉ាងតក់ក្រហល់​ ចង់តែដឹកដៃនាង កែវ មល្លិកា ក្រាបផ្ទឹមឲ្យបានឆាប់ ដើម្បីលុបរឿងអាស្រូវ ត្រូវក្មួយប្រុសហែកកេរ្តិ៍ថា រូបគេស្រឡាញ់ និងចូលចិត្តតែលេងប្រដាប់ភេទប្រុសៗនោះ ហើយពេលនេះ សុគន្ធ បានសម្រេចតាមបំណងហើយ តាមរយៈការបញ្ចប់ភាពនៅលីវ ត្រឹមថ្ងៃទី០១ ខែធ្នូ។

គួរបញ្ជាក់ថា​លោក ញ៉ែម សុគន្ធ ជាតារាសម្តែងជើងខ្លាំងម្នាក់ ដែលអាចចាត់ទុកថា មានកេរ្តិ៍ឈ្មោះ បន្ទាប់ពីតារាជើងចាស់ ទេព រិន្ទដារ៉ូ ព្រោះ ញ៉ែម សុគន្ធ មានទេពកោសល្យ និងអាចសម្តែងបានស្ទើរតែគ្រប់ប្រភេទរឿងទាំងអស់៕