(ភ្នំពេញ)៖ តារាម៉ូដែល និងជាតារាសម្តែងស្រី កញ្ញា ផុន សុមាឡាឡែន នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នាងនឹងចែករំឡែកបទពិសោធន៍ផ្ទាល់ខ្លួន ការតស៊ូពុះពារក្នុងវិថីសិល្បៈ ក្នុងនាមជាមនុស្សស្រីម្នាក់ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួន និងការយល់ច្រឡំរបស់មហាជនថា នាងនិងតារាប្រុសលោក អែត វីន មានទំនាក់ទំនងពិសេសជាមួយគ្នា ដល់ទស្សនិកជនឲ្យបានជ្រាប់ កាន់តែច្បាស់។
ដូច្នេះសូមទស្សនិកជន រង់ចាំតាមដានការបកស្រាយទាំងអស់គ្នា ថាតារាកិត្តិយសនឹងបកស្រាយរឿងរ៉ាវ អាថ៌កំបាំងក្រៅឆាកអ្វីខ្លះ ដែលមហាជនមិនទាន់បានដឹង។ ជាការពិត កញ្ញា ផុន សុមាឡាឡែន បច្ចុប្បន្នគឺជាតារាសម្តែងស្រីមួយដួង មានទីផ្សារសិល្បៈគួរសម និងមានទស្សនិកជនជាច្រើន គាំទ្រស្នាដៃសម្តែងភាពយន្តរបស់នាង។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងការពុះពារក្នុងវិថីសិល្បៈ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួន រឿងរ៉ាវស្នេហា ដែលទស្សនិកជនយល់ច្រឡំថា នាងមានទំនាក់ទំនងស្នេហាជាមួយ អែតវីន នាងនឹងចូលខ្លូនមកបកស្រាយ ឲ្យទស្សនិកជនដឹងកាន់តែច្បាស់ តាមរយៈបទសម្ភាសន៍ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ដដែល៕