(ម៉ូស្គូ)៖ ជើងខ្លាំងប្រចាំសង្វៀន UFC កីឡាករ Khabib Nurmagomedov ​ចង់ប្រកួតជាមួយអ្នកប្រដាល់មិនដែលចាញ់ គឺកីឡាករ Floyd Mayweather នៅក្នុងទឹកដីនៃប្រទេសរុស្ស៊ី ពោលគឺនៅកីឡដ្ឋាន Luzhniki Stadium ដែលបានប្រើក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីព្រឹត្តិការណ៍ FIFA World Cup ២០១៨។

សម្រាប់អ្នកប្រដាល់គុនចម្រុះ​ មានវ័យ ៣០ឆ្នាំ Khabib បានបន្តប្រាប់ថា រូបគេចង់ពិភាក្សាជាមួយអគ្គលេខាធិការ នៃសហព័ន្ធប្រដាល់រុស្ស៊ីលោក Umar Kremlev អំពីការប្រកួតជាមួយអ្នកប្រដាល់ ក្នុងអាមេរិក Floyd ក្រោយ Khabib បានប្រកាសចង់វាយជាមួយ Mayweather បន្ទាប់ពីយកឈ្នះកីឡាករ Conor McGregor ក្នុងទីក្រុង Las Vegas ហើយពេលខាងមុខ ក៏អាចមានគម្រោងប្រកួត ជាមួយ McGregor បន្ថែមទៀតផងដែរ។

Khabib ជាម្ចាស់ខ្សែក្រវាត់ប្រភេទទម្ងន់ Lightweight បានជឿជាក់ ក្នុងការស្នើការប្រកួតជាមួយ Floyd វាអាចទាក់ទាញអ្នកទស្សនាបានច្រើននាក់ នៅក្នុងកីឡដ្ឋាន Luzhniki Stadium គ្រាដែលកីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបានជាង ១០ម៉ឺននាក់ នៅប្រទេសរុស្ស៊ី៕