(ភ្នំពេញ)៖ តារាចម្រៀងស្រីសាច់សខ្ចី កញ្ញា យូរី ត្រូវបានគេសង្កេតឃើញថា នាងជាតារាចម្រៀងស្រីវ័យក្មេងមួយរូប មានភាពល្បីល្បាញ និងទទួលបានការគាំទ្រខ្លាំង ពីសំណាក់យុវវ័យសម័យថ្មី។ ជាមួយនឹងគ្នានេះដែរតារាស្រីរូបនេះ តែងតែបញ្ចេញបទចម្រៀងថ្មីៗ ជាពិសេសនោះ គឺបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ តែម្ដង តួយ៉ាង​ដូចជាពេលថ្មីៗ​នេះ កញ្ញា យូរី បានបញ្ចេញ​ជាឈុតឆាកខ្លះៗ ក្នុងបទចម្រៀងរបស់ខ្លួន ​មានចំណងជើងថា «ស្វាបាប៊ូ» លាយឡំជាមួយនឹង ក្បាច់រាំយ៉ាងរស់រវើក គឺកំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ ពីសំណាក់ទស្សនិកជន ពិសេសមិត្តៗយុវវ័យ​។

​បទ​ចម្រៀង​មួយបទនេះ ​គឺហាក់​ទទួលបាន​ការចាប់អារម្មណ៍ និងគាំទ្រខ្លាំង ពោលទាំង​ក្បាច់​រាំ ទាំងការតុបតែង​ខ្លួន និង​ចង្វាក់ភ្លេង គឺប្លែក​ និងពីរោះ​ទាក់ទាញអារម្មណ៍យុវវ័យ តែម្តង។

មានទស្សនិកជនជាច្រើនបានលើកឡើងថា បទ​ចម្រៀងបែបញាក់កន្ត្រាក់អារ្មណ៍ «​ស្វា​បា​ប៊ូ​» នេះ គ្រាន់តែចេញវីដេអូខ្លី មកភ្លាម ពោលគឺទើបតែចេញមិនទាន់បានប៉ុន្មានផង មានអ្នកចូលទស្សនា​យ៉ាងច្រើនទៅហើយ​។ យ៉ាងណាមិញ ទស្សនិកជន និងអ្នកគាំទ្រ​កញ្ញា យូរី ផ្ទាល់​ កំពុងតែ​ទន្ទឹងរង់ចាំទស្សនា Full MV របស់​បទ​ចម្រៀង​មួយ​នេះថា ​តើមានលក្ខណៈប្លែកភ្នែកកម្រិតណា បន្ថែមទៀត?