(ភ្នំពេញ)៖ អតីតគ្រូបង្វឹកក្លឹបវេស្ទើនភ្នំពេញ លោក ស៊ុម វណ្ណា បានសម្រេចចិត្តចូលរួមជាមួយក្លឹបភ្នំពេញក្រោន ក្រោយការមកដល់របស់លោក Leonardo Vitorino សម្រាប់ដឹកនាំក្រុមត្រៀមប្រកួតក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៩ និងពានសម្តេច ដែលការបង្ហាញនេះបានធ្វើឡើងនាថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ ក្នុងសន្និសីទសារព័ត៌មានរបស់ក្លឹបភ្នំពេញក្រោន។

លោក ស៊ុម វណ្ណា កំពុងទំនេរពីការងារបាល់ទាត់មួយរយៈ បន្ទាប់ពីចាកបានចេញពីក្លឹបវេស្ទើន កាលដើមឆ្នាំ២០១៨ គ្រាដែលបច្ចុប្បន្ន លោកធ្លាប់ដឹកនាំក្រុមស៊ីម៉ាក់ ឡើងវគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយក៏កំពុងដឹកនាំក្រុមស្ម័គ្រចិត្ត ធីអិនកណ្តាល ផងដែរនោះ។

បន្ថែមលើនេះ ស្ថិតក្រោមការដឹកនាំថ្មីពីសំណាក់គ្រូបង្វឹក Leonardo ក៏មានអតីតខ្សែប្រយុទ្ធឆ្នើម កែវ សុខង៉ន ក្លាយជាអ្នកចាត់ការទូទៅដែរ ខណៈប្អូនប្រុសរបស់លោក Leo គឺ Luis Fernando Vitorino ក៏បានឡើងមកកាន់តំណែងជាគ្រូបង្វឹកអ្នកចាំទីឈុតធំវិញផងដែរ