(លីវើភូល)៖ ក្លឹបបាល់ទាត់ Liverpool របស់អង់គ្លេសរកបាន ៣ពិន្ទុឈរលើកំពូលតារាងពូល C បណ្តោះអាសន្ន ក្រោយយកឈ្នះក្រុមភ្ញៀវ Red Star Belgrade ក្នុងលទ្ធផល ៤-០ នៃវគ្គសន្សំពិន្ទុជាការប្រកួតក្នុងក្របខណ្ឌ UEFA Champions League ឆ្នាំ២០១៨-២០១៩ គ្រាដែល១គូទៀតក្នុងពូលនេះដូចគ្នារវាងក្លឹប Paris Saint-Germain បានត្រឹមស្មើជាមួយក្រុមភ្ញៀវ Napoli ២-២ ដែលការប្រកួតធ្វើឡើងក្នុងរាត្រីថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នំា២០១៨។

កីឡាករខ្សែប្រយុទ្ធ Roberto Firmino រកបានគ្រាប់បាល់នាំមុខនៅនាទីទី២០ ជាការបញ្ចូនបាល់ពីមិត្តរួមក្រុម Roberson មុនពេលកីឡាករខ្សែប្រយុទ្ធឆ្នើម Mohamed Salah ស៊ុតបាន១គ្រាប់នៅនាទីទី៤៥ និងស៊ុតបាល់ពិន័យ ១១ម៉ែត្រអត់ចូលនៅទីទី៥១ ជាមួយដោយកីឡាករ Sadio Mane រកបាន ១គ្រាប់ដែរនៅនាទីទី៧៦ និង Sturridge ធ្វើបានគ្រាប់ទី៤ នៅនាទីទី៨០។

នៅយប់មិញនេះដែរ ក្លឹបជើងឯកបារាំង PSG បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ ជាមួយក្រុមមកពីអ៊ីតាលី Napoli ដែលជាការប្រកួតទី៣ ជើងទី១ របស់ពួកគេក្នុង UEFA Champions League ជាមួយកីឡាករខ្សែប្រយុទ្ធ Insigne រកបានគ្រាប់នាំមុខនៅនាទីទី២៩ តែត្រូវបានបាត់បង់ទៅវិញ ក្រោយកីឡារកខ្សែការពារ Mario Rui ធ្វើឲ្យចូលទីខ្លួនឯងនៅពេលពីព្យាយាមការពារការស៊ុតរបស់កីឡាករខ្សែការពារ Thomas Meunier នៅនាទីទី៦១ តែក្លឹប Napoli ក៏រកបាន១គ្រាប់បន្ថែមនៅនាទីទី៧៧ ដោយកីឡាករ Mertens គ្រាដែលគ្រាប់បាល់តាមស្មើក្នុងការប្រកួតគឺរកបានដោយកីឡាករ Di Maria នៅនាទីទី៩០៕