(ភ្នំពេញ)៖ ទីបំផុតអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino ត្រូវបានអតីតក្រុមជើងឯក ៦សម័យកាល ភ្នំពេញក្រោន ប្រកាសតែងតាំងជាគ្រូបង្វឹកផ្លូវការ ដើម្បីដឹកនាំក្រុមត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ ខាងមុខនេះ។

ការប្រកាសនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរបស់ក្លឹបភ្នំពេញក្រោន នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នេះ ខណៈប្អូនប្រុសរបស់លោក Leonardo ក៏ពុងធ្វើការឲ្យក្លឹបភ្នំពេញក្រោន ក្នុងនាមជាគ្រូបង្វឹកបង្ហាត់អ្នកចាំទី។

បុរសសញ្ជាតិប្រេស៊ីល វ័យ ៤៤ឆ្នាំ Leonardo បានចំណាយពេលជិត ១ឆ្នាំក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា ក្នុងឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីលាឈប់ពីដឹកនាំក្លឹបអាជីព Lanxang United លេងក្នុងលីគកំពូលរបស់ឡាវ៕