(ក្រុងរ៉ូម)៖ ក្រុមអ្នកគាំទ្រក្លឹបរុស្ស៊ី CSKA Moscow ដែលជាក្រុមភ្ញៀវ បានរងរបួសពេលធ្វើដំណើរទៅទស្សនាការប្រកួត UEFA Champions League ដែលត្រូវតតាំងនឹងក្លឹប Roma របស់អ៊ីតាលី នៅកីឡដ្ឋាន Stadio Olimpico បន្ទាប់ពីជណ្ដើរយន្ដនៅស្ថានីយ៍រថភ្លើងក្រោមដីបានបាក់ មុនពេលប្រកួតចាប់ផ្តើម ដោយ Moscow បានចាញ់ក្រុមម្ចាស់ផ្ទះ Roma ០-៣ នារាត្រីថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។

ក្រុមប៉ូលិសអ៊ីតាលីបាននិយាយថា ហេតុការណ៍នេះធ្វើឲ្យមនុស្សប្រមាណ ២០នាក់ទទួលរងរបួស ប៉ុន្តែមិនមានការរាយការណ៍ថា ប៉ះពាល់ដល់អាយុជីវិតទេ ស្របពេលជាមួយគ្នានោះទូរទស្សន៍ក្នុងស្រុកបានចាក់ផ្សាយវីដេអូនៃឧបទ្ទវហេតុដែលបង្ហាញថា ជណ្ដើរយន្ដបានរត់យ៉ាងលឿនធ្វើឲ្យមនុស្សមិនអាចរត់ចេញទាន់ បណ្តាលឲ្យដួលគៀបនឹងជណ្តើរ។

សម្រាប់ចៅហ្វាយក្រុង នៅនាទីក្រុង Rome លោក Virginia Raggi បានទៅស្ថានីយ៍រថភ្លើងក្រោមដី ហើយបាននិយាយថា អាជ្ញាធរដឹកជញ្ជូនក្នុងតំបន់នឹងបើកការស៊ើបអង្កេត បន្តទៀតដើម្បីរកឲ្យឃើញអំពីមូលហេតុក្នុងរឿងនេះ៕