(ភ្នំពេញ)៖ នេះអាចជាដំណឹងដ៏គួរឲ្យសោស្តាយ និងក្រៀមក្រំបំផុត សម្រាប់ក្រុមគ្រួសារ និងសាច់ញាតិរបស់តារាចម្រៀង និងអតីតអ្នកកំប្លែងវ័យក្មេងនាយ ចឺម ដែលត្រូវបានបាត់បង់សមាជិកគ្រួសារ គឺលោកយាយជាទីស្រឡាញ់របស់ខ្លួន កាលពីយប់ថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៨នេះ។

ចំពោះដំណឹងមរណភាពដ៏ក្រៀមក្រំ ពីសំណាក់តារាចម្រៀង ​នាយចឺម ខណៈដែលលោកយាយជាទីស្រឡាញ់របស់លោក ត្រូវបានលាចាកលោកនេះដែរ ក៏មានទស្សនិកជនអ្នកគាំទ្រ ព្រមជាមួយអ្នករួមអាជីពសិល្បៈជាមួយគ្នា បានផ្ញើសារសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោក ផងដែរ។

បើតាមការបញ្ជាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់នាយ ចឺម បានលើកឡើងភ្ជាប់ ជាមួយរូបភាពនៃការកាន់ទុក្ខថា «ចៅមិនទាន់ដង្ហើមលោកយាយ សូមឲ្យវិញ្ញាណក្ខណ្ឌលោកយាយ ទៅកាន់សុគតិភព​។ ចៅស្រឡាញ់លោកយាយ ចៅកំពុងតែប្រឹងរកលុយ ដើម្បីសង់ផ្ទះឲ្យធំ នឹងបានយកលោកយាយទៅនៅជាមួយឪពុកម្តាយចៅ…»

តារាចម្រៀងនាយ ចឺម បានលើកឡើងបន្ថែមពីលើនេះទៀតថា «ឥឡូវចៅសង់ផ្ទះបាន ៧៥ភាគរយហើយ លោកយាយទៅចោលចៅបាត់ លោកយាយអត់នៅចាំរស់នៅផ្ទះថ្មីជាមួយចៅទេ»

យ៉ាងណាមិញ ជាមួយដំណឹងនៃការទទួលមរណភាព លោកយាយរបស់នាយ ចឺម នេះ ដែរភ្លាមៗនោះ ក៏មានមហាជនជាច្រើននាំគ្នាចូលរួមរំលែកទុក្ខយ៉ាងច្រើនផងដែរ៕