(ភ្នំពេញ)៖ ថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍គ្រប់គ្នា ខណៈប្រទះឃើញសារមួយរបស់តារាសម្តែងស្រី ឌី សូនីតា បង្ហោះលើគណនីផ្ទាល់ខ្លួន ដោយមានខ្លឹមសារ វាយប្រហារ ដល់អ្នកគាំទ្រតារាថៃ។ ការលើកឡើងរបស់តារាស្រីហាយសូរ ឌី សូនីត្តា បន្ទាប់ពីមានការចុះផ្សាយព័ត៌មាន ពីប្រវត្តិស្នេហារវាងតារាស្រីដ៏ល្បីប្រចាំប្រទេសថៃ ដែលទើបនឹងរៀបមង្គលការជាមួយកូនកម្លោះវ័យក្មេងជាង ហើយនាង ជេនី ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយបុរសចំនួន១១លើកមកហើយ តែនៅតែមានអ្នកគាំទ្រ ជាពិសេសទស្សនិកជនខ្មែរខ្លះដែរជាអ្នកគាំទ្រតែម្តង។ ផ្ទុយទៅវិញបើងាកមកតារាខ្មែរវិញ គ្រាន់តែរៀបការប្តីប្រពន្ធក៏មិនសូវមានអ្នកគាំទ្រ ថាមិនត្រូវគ្មានទីផ្សារសិល្បៈទៀតផង។

យោងតាមការបង្ហោះសាររបស់ឌី សូឌីតា មានខ្លឹមសារយ៉ាងដូច្នេះថា «ហ៊ឹម....តារាស្រីថៃឆ្លងកាត់គូស្នេហ៍ ១១នាក់ ទម្រាំបានជួបហើយបានការ។ បើតារាខ្មែរវិញ ដឹងតែស្អុយឈ្មោះសុះសាច់នាង វីវរ ដាក់ឈ្មោះកាកីឱ្យទៀត ដៀលម៉ាឆ្ងាញ់ អត់ទាំងទីផ្សារការងារសិល្បៈឱ្យធ្វើទៀតមើលទៅ។ បើតារាគេមកដល់ស្រុកខ្មែរវិញ idol idol រត់ចង់ជាន់តារាខ្មែរឯងទៀត។ ហ្នឹងតារាខ្មែររៀបការត្រឹមត្រូវផងមួយចំនួន មិនមែនដូចតារាគេផង ហើយហ៊ានតែបែកគ្នាខុសមកពីតារាទាំងអស់ ហឹមមមមម... ខ្ជិលយាយ + យាយនេះដាក់ឱ្យតែអ្នកជាន់ឈ្លីសាសន៍ឯង និងតារាឯងទេចាស។ អត់បានថាឱ្យហ្វេន ឌីសូនិត្តា ទេណា»

កាលដែលបានឃើញសារខាងលើ តារាប្រុសនិយមបង្កើតវីដេអូប្លែក លោកតាន់ គីមសួរ បានលើកសរសេរឌី សូនីតា យ៉ាងដូច្នេះថា «សរសើរត្រង់ប្អូនស្រីហ៊ាននិយាយតែម្តង Dy Sonita សិល្បករគំរូ»