(អាឡឺម៉ង់)៖ ពិតជារឿងមួយដ៏កម្រ និង​ជាទស្សនិយភាពគួរឲ្យជក់ចិត្ត ខ​ណៈដែលមានស្រី្ដវ័យ​៨០​ឆ្នាំ ពីរនាក់ បានដឹកដៃគ្នា​ឡើងមកសម្ដែងក្បាច់រាំ​លើឆាក រួមទាំងបញ្ចេញសមត្ថភាព និង ទេពកោសល្យ រៀងៗខ្លួន នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Got Talent នៅប្រទេសអាឡីម៉ង់។

នៅក្នុងវគ្គ Audition លោកយាយទាំងពីររូប ​មានឈ្មោះថា Roswitha Wahl និង Renate Recknagel បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសបន្ទាប់ពីលោកយាយទាំងពីរ បានបញ្ចេញក្បាច់រាំ យ៉ាងរស់រវើក នៅទល់មុខអ្នកទស្សនា នៅលើឆាក។​ លោកយាយទាំងពីរ ក៏បានសហការគ្នាយ៉ាងល្អ និង បង្ហាញក្បាច់រាំប្រកបដោយរលូន ស៊ីចង្វាក់គ្នា តែម្ដង។ ជាពិសេស គណៈកម្មការទាំងបីរូប ពិតជាមានការពេញចិត្ត និង​សប្បាយ​រីករាយ ក្នុងការទស្សនានូវការសម្ដែង របស់លោកយាយទាំងពីរ​ផងដែរ។

សូមជម្រាបថា កម្មវិធីលំដាប់ពិភពលោក Got Talent អាឡីម៉ង់ ឆ្នាំ ២០១៨ បានប្រព្រឹត្តិទៅជាច្រើនដំណាក់កាល ហើយក្នុងនោះបេក្ខជន-បេក្ខនារី មកពីជុំវិញតំបន់ បានដាក់ពាក្យចូលរួមប្រកួតប្រជែង បញ្ចេញទេពកោសល្យ ដែលខ្លួនមានឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមឆ្លងទៅដល់វគ្គផ្ដាច់ព្រ័ត្រ និង​ដណ្ដើមបានជយលាភី​ផងដែរ។