(បាសេឡូណា)៖ Lionel Messi ត្រូវអវត្តមានពីជំនួប El Clasico ក្រោយរបួស​​ដៃកាលថ្ងៃសៅរ៍ ទី​២០ ខែតុលា​ ឆ្នាំ២០១៨ នៅពេលក្លឹប Barcelona បានយកឈ្នះ ក្លឹប Sevilla ៤-២ ក្នុងការប្រកួតសប្តាហ៍ទី ៣ បានឡើងទៅឈរកំពូលតារាង La Liga បណ្តោះអាសន្ន។

Messi ក៏បានបង្កើតឱកាសឲ្យមិត្តរួមក្រុម Coutinho ស៊ុតបានមួយគ្រាប់នៅពេលលេងបានត្រឹម២នាទី គ្រាដែលរូបគេក៏រកបាន ១គ្រាប់ផងដែរនៅនាទីទី១២ នឹងកីឡាករ L.Suarez រកបាននៅនាទីទី ៦៣ ដោយស៊ុតបាល់ ១១ម៉ែត្រ ខណះខ្សែបម្រើ Ivan Rakitic រកបានមួយគ្រាប់ទៀតនៅនាទីទី ៨៨ ដែលជានាទីចុងម៉ោង។

បញ្ជាក់ផងថា គិតត្រឹមសប្តាហ៍ទី ៩នេះក្លឹប Barcelona លេងឈ្នះបាន ៥ដងចាញ់ ១ ស្មើ៣ មាន១៨ ពិន្ទុ ហើយនៅសប្តាហ៍ទី ១០ ក្លឹបនេះនឹងត្រូវប៉ះក្លឹប Real Madrid ដែលជាជំនួប EI Clasico នៅថ្ងៃអាទិត្រ ទី២៨ ខែតុលានេះ៕