(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្លឹបអគ្គិសនីកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី២១ ខែតុលាចុងសប្ដាហ៍នេះទៅ ក្លឹបនឹងបើកយុទ្ធនាការធ្វើតេស្ដកីឡាករយុវជន ២ប្រភេទអាយុ គឺអាយុក្រោម ១៥ឆ្នាំ (U15) និងអាយុក្រោម ១៨ឆ្នាំ (U18) នៅកីឡដ្ឋានអគ្គិសនីរបស់ខ្លួននៅសង្កាត់ទួលសង្កែ។

ប្រភពច្បាស់ការខាងលើបានបញ្ជាក់ថា ការធ្វើតេស្ដសមត្ថភាពស្វែងរកកីឡាករមានសមត្ថភាពចូលរួមជាមួយក្រុមថ្នាលរបស់ក្លឹបនេះ នឹងធ្វើជាច្រើនដំណាក់កាល លើកទី១ នៅថ្ងៃទី២១ ខែតុលា, លើកទី២ នៅថ្ងៃទី២៧-២៨ តុលា, លើកទី៣ នៅថ្ងៃទី០៣-០៤ វិច្ឆិកា, លើកទី៤ នៅថ្ងៃទី១០-១១ វិច្ឆិកា, លើកទី៥ នៅថ្ងៃទី១៧-១៨ វិច្ឆិកា, លើកទី៦ នៅថ្ងៃទី០១-០២ ធ្នូ, លើកទី៧ នៅថ្ងៃទី០៨-០៩ ធ្នូ, លើកទី៨ នៅថ្ងៃទី១៥-១៦ ខែធ្នូ និងលើកទី៩ នៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០១៨ខាមុខ។

ចាំមើលតើយុវជនណាខ្លះ នឹងក្លាយជាសមាជិកក្រុមថ្នាល U15 និង U18 របស់ក្លឹបអគ្គិសនីកម្ពុជា?